នយោបាយ
បណ្ឌិត សុខ ទូច ៖ ទង្វើរបស់រុស្ស៊ី គឺជាការឈ្លានពានអ៊ុយក្រែនដែលខុសនឹងច្បាប់អន្តរជាតិ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ បានចេញមកបកស្រាយពីបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបណ្ឌិត សុខ ទូច បានអះអាងថា ការប្រើប្រាស់កម្លាំងយោធារបស់រុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន គឺជាសកម្មភាពឈ្លានពាន ហើយវាខុសនឹងច្បាប់អន្តរជាតិ។

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិតសុខ ទូច បានពន្យល់ថា៖ «ករណីប្រទេសអ៊ុយក្រែន ខ្ញុំធ្លាប់បានលើកឡើងថា នឹងមិនមានការផ្ទុះសង្រ្គាមទេ ព្រោះថារុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)៖ ១- មិនអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធមិត្តណាតូ ហើយមកដល់ពេលនេះ ប្រទេសអ៊ុយក្រែនមិនទាន់ក្លាយជាសមាជិកអង្គការណាតូ (NATO) នៅឡើយទេ។ ២- រុស្ស៊ីបានស្នើដល់អង្គការណាតូ (NATO) កុំដាក់ខែលមីស៊ីលនៅលើទឹកដី អ៊ុយក្រែន។ ៣- រុស្ស៊ីបានស្នើកុំឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីប្រទេសអ៊ុយក្រែន»។

លោកថា សំណើទាំង៣ចំណុចនេះ ទាំងសម្ព័ន្ធមិត្តអង្គការណាតូ និងរដ្ឋាភិបាលអ៊ុយក្រែន មិនទាន់ឆ្លើយតបថាយ៉ាងម៉េចទេ ហើយមកដល់ពេលនេះ នៅលើទឹកដីអ៊ុយក្រែនគ្មានទេវត្តមានកងទ័ពបរទេស ហើយគ្មានទេខែលមីស៊ីល ហើយសមាជិកភាពចូលណាតូរបស់អ៊ុយក្រែនក៏មិនទាន់មានចម្លើយដែរ។ ប៉ុន្តែរុស្ស៊ីបែជាលើកទ័ពចូលទឹកដីអ៊ុយក្រែនទៅវិញ។ដូចនេះ ការប្រើប្រាស់កំលាំងយោធាររបស់រុស្ស៊ី គឺជាការឈ្លានពានប្រទេសអ៊ុយក្រែន ព្រោះរុស្ស៊ីមិនបានប្រកាសជាមុន ហើយមកទល់ពេលនេះ ទាំងអង្គការណាតូនិងអ៊ុយក្រែន នៅមិនទាន់ប្រកាសសង្គ្រាមជាមួយរុស្ស៊ីនៅឡើយទេ អ៊ុយក្រែនត្រឹមប្រើប្រាស់កម្លាំងទ័ពដើម្បីការពារខ្លួន ត្បិតបើធ្វើសង្គ្រាមគឺត្រូវប្រកាសជាមុន ហើយបើសហរដ្ឋអាម៉េរិកឬណាតូប្រកាសសង្គ្រាមជាមួយរុស្ស៊ីនោះ សង្គ្រាមលោកលើកទី៣ច្បាស់ជាកើតឡើងមិនខាន។

សម្រាប់លោកបណ្ឌិត សុខ ទូច គឺទង្វើរបស់រុស្ស៊ីនាពេលនេះ វាខុសច្បាប់អន្តរជាតិ។ ការចូលឈ្លានពានអ៊ុយក្រែននាពេលនេះ ទំនងជារុស្ស៊ីធ្វើការវាយប្រហារជាមុន មិនឱ្យជាន់ដានប្រវត្តិសាស្ត្រដែលរុស្ស៊ីរងការវាយប្រហារពីគេមុន ដូចជាសង្គ្រាមណាប៉ូឡេអុង,សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២?៕
ទស្សនាវីដេអូ សូមចុចLink ខាងក្រោម៖
បណ្ឌិត សុខ ទូច ថា សង្រ្គាមនៅអ៊ុយក្រែន នឹងមិនផ្ទុះឡើងទេ (facebook.com)
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


