Connect with us

នយោបាយ

សង្រ្គាមនៅអ៊ុយក្រែន៖ កម្ពុជា បារម្ភ និងប្រកាន់ជំហរម៉ឺងម៉ាត់ឲ្យរដ្ឋមួយត្រូវគោរពអធិបតេយ្យភាពរបស់រដ្ឋមួយទៀត

បានផុស

នៅ

នៅទីបំផុត ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនហើយ។ ក្រសួងការបរទេសកម្ពុជា បានសម្តែងការបារម្ភ និងប្រកាសប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឲ្យរដ្ឋមួយត្រូវគោរពអធិបតេយ្យភាព ក៏ដូចជា បូរណភាពទឹកដី និង​​​ឯករាជ្យភាពនយោបាយនៃរដ្ឋមួយទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានាពេលនេះ គឺបន្ទាប់ពីនៅយប់មិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួមជាប្រទេសស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើតឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើងដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសកម្ពុជាបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖ «យើងមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជា រក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បញ្ហាសង្រ្គាមនៅអ៊ុយក្រែននេះ គឺកំពុងក្លាយជាបញ្ហាកាន់តែស្មុគស្មាញ។ សម្តេចតេជោ បានអះអាងថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាមិនអាចយកឈ្នះលើគ្នាដោយកម្លាំងយោធាបាន​ឡើយ និងថា គេមិនអាចយកសង្រ្គាមទៅពន្លត់សង្រ្គាមបានដែរ។ សម្រាប់សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា គឺជម្រើសល្អបំផុតនៃការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺមានតែចរចាគ្នាដោយសន្តិវិធីតែប៉ុណ្ណោះ៕

ដោយ ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម