នយោបាយ
ហេតុអ្វីបានជាកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ត្រូវលើកពេល?
កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២២ខាងមុខ ត្រូវបានសម្រេចលើកពេល ដោយមិនកំណត់កាលបរិច្ឆេទ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបញ្ជាក់ជាផ្លូវការថា មូលហេតុនៃការលើកពេលនេះ គឺដោយសារតែថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនជាប់រវល់មិនអាចទៅចូលរួមកិច្ចប្រជុំតាមកាលកំណត់នោះបាន។
តាមរយៈសេចក្តីបំភ្លឺដែលផ្ញើមកកាន់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី១០ ខែមីនានេះ លោក ជុំ សន្ទរី បានបកស្រាយ២ចំណុចចំពោះការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ។ ទី១. លោកថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។

លោក ជុំ សន្ទរី បានបន្តទៀតថា កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរឲ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។
ចំណែក ទី២. អ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។

សូមបញ្ជាក់ថា ការចេញមកបកស្រាយរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានាពេលនេះ គឺបន្ទាប់ពីមានការលើកឡើងថា ការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ ដោយសារតែមានបញ្ហាមិនចុះសម្រុងគ្នានៃផ្ទៃក្នុងអាស៊ាន និងបញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ហើយថា ការលើកពេលនេះ គឺព្រោះតែថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនមានការជាប់ការងារ៕
ដោយ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


