នយោបាយ
គណបក្សទាំងអស់ នឹងទទួលបានការផ្សព្វផ្សាយពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាដោយឥតគិតថ្លៃ
ថ្លែងនៅក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានអះអាងថា គណបក្សទាំងអស់ ដែលចូលរួមនៅក្នុងការបោះឆ្នោតនេះ នឹងទទួលបានការផ្សព្វផ្សាយដោយឥតគិតថ្លៃ ពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។

លោក ម៉ុក ដារ៉ា បញ្ជាក់យ៉ាងនេះថា “គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សម្រាប់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា រួមទាំងការផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សក្នុងព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលហៅកាត់ថា “គណៈកម្មការសម្របសម្រួល”។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ សរុបចំនួន១៧ ដែលសុទ្ធតែជាគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

បើតាមលោក ម៉ុក ដារ៉ា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជម្រាបជូនដល់គណបក្សនយោបាយទាំងអស់ឱ្យបានជ្រួតជ្រាបពីប្រធានបទសម្រាប់កម្មវិធីផ្សព្វផ្សាយគោលនយោបាយគោលការណ៍ និងលក្ខណៈបច្ចេកទេស នៃការផលិតស្ប៉តគណបក្សនយោបាយ និងការរៀបចំអត្ថបទសម្រាប់ព្រឹត្តិបត្រគោលនយោបាយ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


