Connect with us

នយោបាយ

សម្ដេច ស ខេង ៖ សាសនិកឥស្លាមនៅកម្ពុជា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា សាសនិកឥស្លាមនៅកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាសាសនិកឥស្លាម ក្នុងខេត្តបាត់ដំបង កាលថ្ងៃទី ២៣​ ខែឧសភា ឆ្នាំ ២០២២ សម្ដេច ស ខេង បានអំពាវនាវឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលជាខ្មែរឥស្លាមចូលរួមគាំទ្រ និងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំងត្រៀមខ្លួនចលនាសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សឲ្យអញ្ជើញ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ឲ្យបានគ្រប់ៗគ្នា។

ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ សម្ដេចក្រឡាហោម លើកឡើងដូច្នេះថា «ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានតែងតាំងដោយប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត មិនមែនដោយការតែងតាំងរបស់ស្រុក ក្រុង ឬខណ្ឌទេ ដូច្នេះហើយនេះជាការលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ដើម្បីជ្រើសរើសអ្នកដឹកនាំផ្ទាល់ដោយខ្លួនឯង»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំ រួមចំណែកឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម