Connect with us

នយោបាយ

មន្ត្រី និងសកម្មជនគណបក្សនយោបាយ មានភាពចាស់ទុំច្រើន ក្នុងការឃោសនារកសំឡេងឆ្នោត  

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានកត់សម្គាល់ថា ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ រយៈពេល ៤ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូនល្អ ដោយមន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយភាគច្រើន មានភាពចាស់ទុំនៅក្នុងការអនុវត្តនូវការឃោ​សនា ស្វែងរកសំឡេងឆ្នោតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែឧសភានេះថា ក្នុងរយៈពេល ៤ថ្ងៃនៃដំណើរការឃោស​នារបស់សំឡេងឆ្នោត របស់គណបក្សនយោបាយទាំង ១៧ ដែលបានដាក់បេក្ខ​ជនចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ​ បានប្រព្រឹត្តទៅដោយរលូនល្អ។ ក៏ប៉ុន្តែមានពាក្យបណ្ដឹងមួយចំនួន ត្រូវបានដាក់មក គ.ជ.ប។

លោកបញ្ជាក់ថា «យើងកត់សម្គាល់ឃើញ នៅក្នុងដំណាក់កាលនេះ មានបណ្ដឹងមួយចំនួន ហើយបណ្ដឹងមួយចំនួននេះ គឺជាបណ្ដឹងពាក់ព័ន្ធទៅនឹងវោហារសាស្រ្ដនយោបាយ របស់គណបក្សនៅក្នុងពេលហែក្បួនឃោសនាបោះឆ្នោត និងក្នុងពេលដែលដំណើរការនៃការធ្វើសកម្មភាព ឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងនៅតាមទីប្រជុំជនមួយចំនួន»។

អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា ដើមចមសំខាន់ ដែលនាំឲ្យមានបណ្ដឹងកើតឡើងនោះ គឺមកពីការប្រើប្រាស់វោហារសាស្រ្ដនយោបាយ ដែលផ្ទុយទៅនឹងខ្លឹមសារមាត្រា ៧១ នៃច្បាប់ ស្ដីពី ការបោះឆ្នោ​ត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយវោហារសាស្រ្ដនោះ​ មានភ្ជាប់ជាមួយពាក្យប្រមាថមើល​ងាយ ការបន្តុចបង្អាក់ ឬការវាយតម្លៃអំពីភាពអវិជ្ជមាន របស់ដៃគូរប្រកួតប្រជែង។

លោក សោម សូរីដា បា​នបន្ថែមទៀតថា នៅក្នុងច្បាប់ ស្ដីពី ការបោះឆ្នោ​ត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តម្រូវឲ្យគណបក្សនយោបាយ ត្រូវឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងគោលនយោ​បាយរបស់គណបក្សខ្លួន ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ជូនដល់អ្នកបោះឆ្នោត។ ខ្លឹមសារនេះ គឺត្រូវបានចែងក្នុងមាត្រា ៦៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោ​ត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ទោះជាយ៉ាងណាក៏ដោយ​ បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយភាគច្រើន គឺបានគោរព និងអនុវត្តទៅតាមសេចក្ដីណែនាំរបស់ គ.ជ.ប បានយ៉ាងល្អ។ អ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា «អញ្ចឹងហើយបានជា យើងឃើញថា ក្នុងដំណើរការនៃការឃោស​នាបោះឆ្នោតក្នុងរយៈពេល ៤ថ្ងៃនេះ យើងអាចវាយតម្លៃជាទូទៅថា ប្រព្រឹត្តទៅដោយល្អប្រសើរ ហើយគណបក្សនយោបាយ ក៏មានភាពចាស់ទុំនៅក្នុងការអនុវត្តនូវការឃោសនា ស្វែងរកសំឡេងឆ្នោតរបស់ខ្លួន។

លើសពីនេះទៀត សកម្មភាពទាំង ១១ចំណុច ដែលមានចែងក្នុងមាត្រា ៦៨ នៃច្បាប់ ស្ដីពី ការបោះឆ្នោ​ត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺគណបក្សនយោបាយភាគច្រើន បានអនុវត្តយ៉ាងល្អប្រសើរ លើកលែងតែគណបក្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានប្រើប្រាស់វោហារសាស្រ្ដនយោបាយ ផ្ទុយនឹងខ្លឹមសារច្បាប់។ ជារួមលោក សោម សូរីដា ថា ភាគច្រើននៃគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត ទាំងបេក្ខជន សកម្មជនគណបក្ស បានបំពេញនូវតួនាទីរបស់ខ្លួន ទៅតាមការកំណត់នៃច្បាប់ ជាពិសេសការគោរពនូវក្រមសីលធម៌។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានចាប់ផ្ដើមពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម