Connect with us

នយោបាយ

គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត បងប្អូន​ប្រជាពលរដ្ឋកម្ពុជាចំនួន ២ លើករួចមកហើយ

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ បន្ថែមពីនេះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនរុងរឿង និង​ធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។ នេះជាការលើកឡើងរបស់លោកជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌគោក ក្នុងឱកាសចូលរួម ក្នុងពិធីប្រគុំតន្ត្រី រាំលេងកំសាន្តសប្បាយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរាត្រីថ្ងៃទី២៨ឧសភានេះ។

លោកជា ពិសី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានជួយរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន​២​លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋ នៅទូទាំងប្រទេសពីរបបប៉ុលពតនៅថ្ងៃទី ០៧ មករា ឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុប្រជាពលរដ្ឋទូទាំងប្រទេសដែរ ចេញពីជំងឺកូវីដ-១៩ ដោយមកដល់ពេលនេះ ប្រទេសកម្ពុជាបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។

លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាអ្នកដឹកនាំដែលនាំអោយប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ មានអគារខ្ពស់ៗ។ នេះជាគុណបំណាច់របស់សម្ដេចតេជោហ៊ុន សែន។

លោក ជា ពិសី ក៏បានធ្វើការអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ ២០២២នេះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកប៉ិច សុខឃឿន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ទឹកល្អក់ទី១ និងជាចៅសង្កាត់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគំតន្ត្រីនេះគឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍របស់សង្កាត់ ជាមួយនិងការចោទជាសំណួរផងដែរ ពាក់ព័ន្ធការអភិវឌ្ឍន៍របស់សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ជុំវិញការចោទសួរនេះ លោកប៉ិច សុខឃឿនបាន បញ្ជាក់ថា ចំពោះការផ្ដល់សេវាជូនប្រជាពលរដ្ឋ សង្កាត់អនុវត្តបានយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រនិងពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋ យើងបានដាក់អំពូលភ្លើងបំភ្លឺសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្មេងអាយុ៦ឆ្នាំបានចូលរៀន ១០០% ផ្គត់ផ្គង់ទឹកភ្លើងមាន១០០% ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋចាប់ពីដុសទី១ដល់ដុសទី៤ បានគ្រប់គ្នា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា៩ ម៉ោង មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម១២ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

Sokha Hotels

ព័ត៌មានពេញនិយម