ព័ត៌មានជាតិ
មកស្គាល់យុវជនជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ វ័យក្មេងជាងគេទាំង ១០រូប
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈលទ្ធផលនោះ បានបង្ហាញថា មានមេឃុំ ចៅសង្កាត់ជាយុវជន (អាយុ ៣៥ឆ្នាំចុះ) ចំនួន ៣៧នាក់ ប៉ុន្តែថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញឈ្មោះមេឃុំ ចៅសង្កាត់ ដែលមានវ័យក្មេងជាងគេចំនួន ១០រូប ដូចខាងក្រោម៖
១. យុន ប្រុស (ភេទប្រុស) អាយុ ២៧ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ២៣ តុលា ១៩៩៥) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

២. ជៃ សុខា (ភេទប្រុស) អាយុ ២៧ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៥ សីហា ១៩៩៥) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៣. ហ៊ឹម សុខវណ្ណារ័ត្ន (ភេទប្រុស) អាយុ ២៩ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៣០ មេសា ឆ្នាំ១៩៩៣) ជាប់ឆ្នោតជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៤. ពិច តូច (ភេទប្រុស) អាយុ ២៩ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១៤ មករា ១៩៩៣) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។

៥. ឡែម ណាត (ភេទស្រី) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៩ វិច្ឆិកា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៦. ង៉ោ ពង្សទិត្យសុវណ្ណៈ (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១០ តុលា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

៧. ចាន់ សុខទៀង (ភេទស្រី) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១៧ សីហា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

៨. ធិន ភី (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ២៨ កក្កដា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
៩. គឿន ឈឹង (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៣ កុម្ភៈ ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

១០. ឆេន កែន (ភេទប្រុស) អាយុ ៣២ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១០ កញ្ញា ១៩៩០) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ផងដែរថា យុវជនដែលជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ ទាំង ៣៧រូប គឺមកពីគណបក្សប្រជាជនកម្ពុជា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


