ព័ត៌មានជាតិ
លោក ញឹក ប៊ុនឆៃ៖ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មិនបានរៀបចំឱ្យនិយាយល្អពីកម្ពុជាទេ
ប្រធានគណបក្ស ខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ លើកឡើងថា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដែលបានចូលរួមសង្កេតមើលដំណើការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅកម្ពុជាកាលពីថ្មីៗនេះ មិនមែនជាមនុស្សដែលត្រូវបានគេរៀបចំ ដើម្បីឱ្យនិយាយល្អពីកម្ពុជានោះទេ ពីព្រោះបើពិនិត្យមើលទៅ បរិយាកាស នៃការបោះឆ្នោត ឃុំ សង្កាត់ នោះ វាដូចការវាយតម្លៃរបស់ពួកគេមែន។

លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា៖ “ខ្ញុំយល់ថា អ្នកសង្កេតការណ៍ហ្នឹង វាអាចជាអ្នកសង្កេតការណ៍ត្រឹមត្រូវ ពីព្រោះមើលមែនទែនទៅ វាឃើញបរិយាកាសហ្នឹង វាអ៊ីចឹងមែន វាអត់មានឃើញអំពើហិង្សាអីដូចមុនៗទេ ឬមានស្លាប់មនុស្សមានស្អីអ៊ីចឹង វាអត់មានទេ ហើយដំណើរការឃោសនានោះទៀត វាដំណើរការទៅដោយរលូន”។
ទោះជាយ៉ាងណា លោក ញឹក ប៊ុនឆៃ បានអះអាងថា មានករណីមិនប្រក្រតីខ្លះដែរ តែសម្រាប់គណបក្សរបស់លោក ភាពមិនប្រក្រតីទាំងនោះ ត្រូវបានដោះស្រាយចប់មិនមានអ្វីជាដុំកំភូនទេ ដោយសាតែក្រុមការងារគណបក្សរបស់លោកមានទំនាក់ទំនងល្អជាមួយ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ជាដើម ហើយក៏មានទំនាក់ទំនងគ្នាល្អជាមួយ SEC និង PEC ដែរ។

លោកថា គណបក្សរបស់លោក មានប្រមាណ ១០ករណីដែរ ប៉ុន្តែត្រូវបានដោះស្រាយចប់។ លោកបញ្ជាក់ទៀតថា កន្លែងខ្លះវាជាកំហុសក្រុមការងាររបស់លោក ដោយសារគណបក្សលោកជាគណបក្សថ្មី ក្រោយពីមានបញ្ហាមក រចនាសម្ព័ន្ធមួយចំនួនត្រូវបានបាត់បង់ ហើយត្រូវរៀបចំថ្មី ដូច្នេះគាត់មិនសូវយល់អំពីនីតិវិធីបោះឆ្នោត តែករណីខ្លះ ក៏មកពី SEC និង PEC ដែរ គាត់នៅខ្ចី ឬនៅថ្មី មិនសូវយល់នីតិវិធីធ្វើការ តែនៅពេលមានឧបសគ្គ ការដោះស្រាយមានការយោគយល់គ្នា។

សម្រាប់បរិយាកាសទាំងមូល នៃការបោះឆ្នោតកន្លងមកនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមានការចោទប្រកាន់ពីគណបក្សខ្លះ ទាក់ទងទៅនឹងការទិញបេក្ខជន អំពើហិង្សា ឬការគាបសង្កត់ណាមួយក៏ដោយ។ លោកថា រាល់ការបោះឆ្នោតតែងតែមានបន្តិចបន្តួច បក្សនេះទិញបក្សនោះ បក្សនោះទិញបក្សនេះ ចៀសមិនផុតទេ ប៉ុន្តែករណីនេះ វាមានតិចតួចណាស់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន