Connect with us

នយោបាយ

ក្រុម​អ្នកសង្កេតការណ៍​ជាតិ​វាយ​តម្លៃ​ថា ការបោះឆ្នោត​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ សេរី ត្រឹមត្រូវ មាន​តម្លាភាព និង​អាច​ទទួលយកបាន

បានផុស

នៅ

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​០៦ ខែ​មី​ថុ​នា ឆ្នាំ​២០២២ នេះ ក្រុម​អ្នកសង្កេតការណ៍​ជាតិ ដែល​បានដាក់​ភ្នាក់ងារ​ចូលរួម​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ បាន​សង្កេតឃើញថា ការបោះឆ្នោត​ឆ្នាំ​២០២២​នេះ ប្រព្រឹត្ត​ទៅ​ដោយ សេរី ត្រឹមត្រូវ មាន​តម្លាភាព និង​អាច​ទទួលយកបាន ពីព្រោះ​ការ បោះឆ្នោត​នេះ មានការ​ចូលរួម​ពី​ប្រជាជន ដោយ​គ្មាន​ការបំភិតបំភ័យ និង​ការ​គំរាមកំហែង​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខុន បូ​រិ​ន ដែល​ជា​អ្នក​សង្កេតការណ៍​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា (​ក្រុម​កែវភ្នែក​យុត្តិធម៌​) បាន​លើក​ឡើង​ថា សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា (​ក្រុម​កែវភ្នែក​យុត្តិធម៌​) ដែល​មាន​សមាជិក សមាជិកា ចូលរួម​សង្កេតការណ៍​ទូទាំងប្រទេស​សរុប​១០៥៨ នាក់ ហើយ​បាន​ចូលរួម​សង្កេតការណ៍​នៅ​ទូទាំង​២៥ រាជធានី ខេត្ត ។ តាម​របាយការណ៍​ពី​ភ្នាក់ងារ​ទាំងអស់​បាន​ឲ្យ​ដឹង​ថា ដំណើរការ​បោះឆ្នោត ចាប់តាំងពី​ការបើក​ការិយាល័យ​ពី​ម៉ោង​៧ ព្រឹក រហូត​ម៉ោង​៣ រសៀល​ដែល​ត្រូវ​បិទ​ការិយាល័យ មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​ទៅ​បោះឆ្នោត ហើយ​ភ្នាក់ងារ​កែវភ្នែក​យុត្តិធម៌ បាន​បន្ត​តាមដាន​ការរាប់​សន្លឹកឆ្នោត​បន្ត​ទៀត​។ លោក​ថា ផ្នែក​តាម​ការតាមដាន​នេះ ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត មាន​ភាពត្រឹមត្រូវ​ល្អប្រសើរ ។

លោក​អះអាង​ថា សកម្មភាព​នេះ​មានការ​ចូលរួម​ពី​ប្រជាជន គ្មាន​ការ​បំភិតបំភ័យ នោះឡើយ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​ ប្រទេស​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និង​អាច​ទទួល​យក​បាន​។ ក្នុងនាម​ក្រុម​កែវភ្នែក​យុត្តិធម៌ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបោះឆ្នោត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ គឺ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ មាន​តម្លាភាព និង​អាច​ទទួលយកបាន​។​

ចំណែក​លោក នរ​ពិទូរ្យ ប្រធាន​អង្គការ ពន្លឺ​អភិវឌ្ឍន៍​ជនក្រីក្រ​បានលើក​ឡើង​ថា តាមរយៈ​ការចុះ​ស្រាវជ្រាវ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​លោក​បាន​មើលឃើញថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សេរី​ត្រឹមត្រូវ អាច​ទទួលយកបាន​។ តាម​លោក នរ​ពិទូរ្យ ក្រុម​កែវភ្នែក​យុត្តិធម៌​នេះ បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ ហើយ​ក៏បាន​រៀនសូត្រ​លើ​ការបោះឆ្នោត​នេះ និង​មាន​ភាពចាស់ទុំ​ផងដែរ ។ លោក​ថា រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ​មានការ​ចេះដឹង​ច្រើន​លើ​ការបោះឆ្នោត ហើយពីរ​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ ការបោះឆ្នោត​មាន​លក្ខណៈ​ប្រសើរ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៧ ស្ថាប័ន ដែល​បានដាក់​ភ្នាក់ងារ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ​បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សេរី យុត្តិធម៌ និង​មាន​តម្លាភាព ដោយមាន​ការចូលរួម​យ៉ាង​ផុលផុស​ពី​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​ប្រជែង​យក​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នេះ​ឆ្លុះបញ្ចាំង​នូវ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​

​ជាមួយគ្នា​នោះ​ក្រម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បានចេញ​ទៅ​បោះឆ្នោត ហើយ​ថា នេះ​ជាការ​អនុវត្ត​នូវ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន ស្របតាម​មនសិការ​ស្នេហា​ជាតិ ហើយ​បាន​ចេញទៅ​បោះ ឆ្នោត​យ៉ាងច្រើន​កុះករ ប្រកបដោយ​ទឹកមុខ​រីករាយ គ្មាន​ការគំរាមកំហែង៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម