Connect with us

នយោបាយ

ប្រធានបក្សប្រជាជនកម្ពុជា និងប្រធានបក្សរួបរួមរុស្ស៊ី មើលឃើញពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

បានផុស

នៅ

មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ​និងមេដឹកនាំនៃគណបក្សរួបរួមរុស្ស៊ី បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមើលឃើញយ៉ាងដូច្នេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមវីដេអូប្រមាណ ២០នាទី ជាមួយលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរួបរួមរុស្ស៊ី កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមឲ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឲ្យអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលបានគោរព នៅក្នុងអង្គការសហប្រជាជាតិ។

មេដឹកនាំ នៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែង ដល់សន្តិសុខជាតិរៀងៗខ្លួន។ ដូច្នេះភាគីទាំងពីរ នឹងរួបរួមគ្នាដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។

មេដឹកនាំគណបក្សទាំងពីរ ក៏យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។

លោក ម៉េដ វេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។

មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ គឺសមាជិកព្រឹទ្ធសភារុស្ស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗ ពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍ប៊្រិដ (BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ។

នៅចុងបញ្ចប់ មេដឹកនាំគណបក្សទាំងពីរ បានឯកភាព និងពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើននូវកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត អាចត្រូតពិនិត្យ ពិចារណាឡើងវិញតាមជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិន​ កើន​ឡើង​យឺត​យ៉ាវ​នៅ​ខែ​សីហា ខណៈ​វិបត្តិ​អចលនទ្រព្យ​បន្ត​

ព័ត៌មានជាតិ៤៩ នាទី មុន

លោកបណ្ឌិត លី ឆេង ត្រូវបានផ្ទេរពីក្រុមការងារបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌដង្កោ មកខណ្ឌ៧មករា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក បដិសេធ​សំណើ​បញ្ជូន​អ្នក​ជំនាញការ F-16 ទៅ​អ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

ដើមឥន្ធនេលជាង ១ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាបយកមកដាំនៅតាមដងផ្លូវក្រវ៉ាត់ក្រុង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ៊ី មេជ ហ្គាម៉ីន៖ ស្មារតីស្នេហាជាតិត្រូវធ្វើសកម្មភាពពិត ចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ចៅប្រុសទី៤ របស់សម្ដេចតេជោ ហ៊ុន សែន ចូលសិក្សាជំនាញយោធា នៅអង់គ្លេស

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ៖ បញ្ហាព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំង​រាំងជល​ជា​មួយប្រទេសជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រើប្រាស់គ្រឿងញៀនដល់កម្រិតកូនប្រុស ដុតផ្ទះឪពុកខ្លួនឯងឆេះគ្មានសល់

Sokha Hotels

ព័ត៌មានពេញនិយម