Connect with us

នយោបាយ

អតីតសមាជិកបក្សប្រឆាំង១រូប ឈរជាបេក្ខជនក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភាឱ្យ CPP

បានផុស

នៅ

លោកស្រី ថាក់ ឡានី ជាអតីតសមជិកព្រឹទ្ធសភានៃកូតាគណបក្សសម រង្ស៊ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) បានឈរឈ្មោះជាថ្មីម្ដងទៀតជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដែលការឈរឈ្មោះជាសមាជិកព្រឹទ្ធសភាពេលនេះ ជាបេក្ខភាពតំណាងឱ្យគណបក្សប្រជាជនកម្ពុជា (CPP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ ថាក់ ឡានី បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយជាមួយបក្សប្រឆាំង ដោយលោកស្រី ធ្លាប់ធ្វើជាសមាជិករដ្ឋសភា និងធ្វើ​ជា​សមា​ជិក​ព្រឹទ្ធិ​សភា ​ក្នុង​នី​តិ​កាល​ទី​៣ ប្រចាំមណ្ឌល​ភូមិភាគ​ទី​២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)។ ប៉ុន្តែក្រោយមក អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ ក៏បានចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាពាក់កណ្ដាលឆ្នាំ២០២១។ រហូតនៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោកស្រី ថាក់ ឡានី ក៏ត្រូវបានបន្តកាន់តំណែងជារដ្ឋលេខាធិការក្រសួងអធិការកិច្ច ដល់សព្វថ្ងៃនេះ។

បើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកស្រី ថាក់ ឡានី ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦ ក្នុងចំណោមបេក្ខជនពេញសិទ្ធិសរុប៩រូប នៃគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)។ ក្នុងមណ្ឌលភូមិភាគទី៧នេះ គឺមានតែលោកស្រី ថាក់ ឡានី ប៉ុណ្ណោះដែលជាបេក្ខជនជាស្រ្តី។

ស្ថិតក្នុងមណ្ឌលជាមួយគ្នានេះ ក្រៅពីលោកស្រី ថាក់ ឡានី ក៏មានឈ្មោះមហាសេដ្ឋីដ៏មានឥទ្ធិពលចំនួនពីររូប បានឈរជាបេក្ខជនសមាជិកព្រឹទ្ធសភានៃគណបក្សកាន់អំណាចដែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ បេក្ខជនពេញសិទ្ធិលេខរៀងទី៤ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ឈរនៅលេខរៀងទី៥ ព្រមទាំងមន្ត្រីមួយចំនួនទៀត ដូចជា អតីតរដ្ឋមន្ត្រីក្រសួងធម្មការ លោក ឈិត សុខុន ជាបេក្ខជនពេញសិទ្ធិលេខរៀងលើគេ ជាបន្តបន្ទាប់ លោក ង៉ាន់ ចំរើន នៅលេខរៀងទី២ លោក អាយ ខន នៅលើលេខរៀងទី៣ លោក សាយ បូរិន លេខរៀងទី៧ លោក អ៊ឹង លាងហ៊ួ លេខរៀងទី៨ និងបេក្ខជនពេញសិទ្ធិលេខរៀងក្រោមគេ លោក ញ៉ូវ សុង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

ព័ត៌មានជាតិ១៧ នាទី មុន

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដ​ក្នុងការប្រកួតប្រជែង

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

ព័ត៌មានជាតិ៣៣ នាទី មុន

កសិករ​ខេត្ត​បាត់ដំបង​​ធ្វើ​ស្រូវ​ប្រាំង​ទិន្នផលមធ្យម​​បានជាង ៤ តោន តម្លៃ​ទីផ្សារល្អជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម