អាជីព
ប្រកាន់៤ យ៉ាងនេះ ទោះខំធ្វើការមួយជីវិតទៀត ក៏មិនមានបានដូចគេដែរ
អ្នកណាៗក៏ចង់មានបាន ដោយខំប្រឹងធ្វើការយប់ថ្ងៃដើម្បីជីវភាពប្រសើរឡើង។ ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថា ទង្វើមួយចំនួនដែលពួកគេធ្វើជាប្រចាំអាចរារាំងក្នុងក្លាយជាអ្នកមានបាន ទោះជាត្រូវប្រើពេលខំពេញមួយជាតិនេះក៏ដោយ។
តើទង្វើទាំងនោះមានអ្វីខ្លះ?
មិនចេះអភិវឌ្ឍខ្លួន

ខំធ្វើការតែមួយ មិនអាចធានាឲ្យយើងមានមាសប្រាក់ច្រើនឡើយ ប៉ុន្តែការធ្វើការដោយប្រើភាពវៃឆ្លាតទៅវិញទេ ទើបធ្វើឲ្យយើងអាចមានបាន។ ចង់ក្លាយជាអ្នកមាន យើងត្រូវចេះអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច និងមានផែនការបណ្ដាក់ទុនផ្សេងៗដែលនាំឲ្យរីកចម្រើនកើនទ្រព្យ។
ចាយលុយធំលើសពីការចាំបាច់
យើងប្រហែលគិតថា មហាសេដ្ឋីមានទ្រព្យច្រើន នឹងចាយច្រើនដូចគ្នា ប៉ុន្តែការចាយវាយ ទ្រព្យបង្អួតមិនមែនជាគោលការណ៍របស់ពួកគេនោះទេ។ បើដឹងថាខ្លួនមានចំណូលតិច យើងគួរចែកឲ្យដាច់នូវអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់ ហើយព្យាយាមចំណាយតែលើអ្វីដែលត្រូវកការបានហើយ។
រំពឹងតែលើប្រាក់ខែ

មនុស្សភាគច្រើនធ្វើការរង់ចាំតែថ្ងៃបើកប្រាក់ខែ ខណៈដែលអ្នកមានភាគច្រើនខិតខំធ្វើការឲ្យបានប្រាក់ច្រើនលឿនបំផុត។ អ្នកមានលើលោកនេះ ពុំមាននរណាជាអ្នកដេកចាំស៊ីប្រាក់ខែទេ តែអ្នកជាអ្នកចេញរកស៊ីដោយខ្លួនឯង។ បើយើងមិនទាន់មានទុកធំដុំ យើងក៏អាចបង្កើតជំនួញខ្នាតតូចសិន ឬរកចំណូលផ្សេងបន្ថែមពីលើការងារពេញម៉ោងសព្វថ្ងៃរបស់យើងបានដែរ។
ចាយមុន សន្សំក្រោយ

បើចង់ក្លាយជាអ្នកមាន ត្រូវដកលុយសន្សំសិន សឹមចាយ មិនមែនចាយទាល់តែអស់ចិត្ត សល់ប៉ុន្មានទើបសន្សំជាក្រោយនោះទេ។ គួរបង្កើតទម្លាប់បែងចែកលុយសម្រាប់ចាយពេលអាសន្ន ឬសន្សំទុកឲ្យហើយនៅគ្រប់ពេលដែលបានលុយមក។ ក្រៅពីនោះ ក៏ត្រូវមានគោលដៅសន្សំឲ្យជាក់លាក់ដូចជា ទិញផ្ទះ ឬដើរលេងឆ្ងាយៗជាដើម។ កុំភ្លេចថាពួកមហាសេដ្ឋីតែងតែមានគោលដៅ ហើយនឹងផ្ដោតលើគោលដៅរបស់ពួកគេរហូតទាល់តែបានសម្រេច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


