អាជីព
ដឹកនាំអង្គប្រជុំបែបណាអ្នកស្ដាប់មិនធុញទ្រាន់ និងខាតពេលវេលា?
ការដឹកនាំអង្គប្រជុំថ្ងៃដំបូងមនុស្សជាច្រើនគិតអំពីរបៀបរៀបចំខ្លួននិងមាតិកាដែលត្រូវនិយាយ ប៉ុន្តែរឿងសំខាន់ និងវៃឆ្លាត គឺគួរតែរំពៃរកនឹកឡើងវិញ អំពីការប្រជុំមិនល្អទាំងអស់ដែលយើងធ្លាប់ជួប និងមានអារម្មណ៍ធុញកាលនៅជាកូនចៅគេ។
ពេលរកឃើញហើយកាលណាចូរព្យាយាមជៀសវាង កុំត្រាប់ធ្វើដូចមេដឹកនាំអង្គប្រជុំពីមុននោះ។
ដំណើរការការប្រជុំប្រកបដោយប្រសិទ្ធភាពអាចរៀនបានដោយអានគន្លឺះខាងក្រោមៈ
១ បង្កើតរបៀបវារៈ

ចូរលើកទឹកចិត្តឲ្យអ្នករាល់គ្នា រៀបចំទុកជាមុននឹងចូលរួមបានពេញលេញ ជៀសវាងមកដល់ទាំងប្រញាប់ប្រញាល់មិនដឹងនឹងនិយាយអំពីអ្វី។ ការប្រជុំនឹងគ្មានប្រសិទ្ធភាពទេប្រសិននិយាយម្នាក់ឯង ហើយអ្នកចូលរួមទាំងអស់ត្រូវព្រមស្តាប់។
ចាប់ផ្តើមរៀនបង្កើតរបៀបវារៈនិងស្មរាតីប្រជុំរួមគ្នា ដែលអាចមើលឃើញផលពិតៗនិងកែសម្រួលលើភាពខ្វះចន្លោះការងារផ្តល់ឲ្យអ្នកចូលរួមទាំងអស់នូវឱកាសស្មើគ្នាផងដែរក្នុងមានយោបល់។
២ កុំឲ្យការប្រជុំទៅជាបញ្ហាសងសឹកទំនាស់បុគ្គល

ធ្វើឲ្យការប្រជុំ ក្លាយជាវេទិកាដែលមនុស្សជួបជុំគ្នា សប្បាយចិត្ត និងការដែលអាចពិភាក្សាអំពីគំនិតធ្វើការ ការសម្រេចចិត្តនិងការស្ដាប់មតិមិនមែនជាការធ្វើឲ្យអាម៉ាស់ឡើយ។ ការប្រជុំគឺជាកន្លែងដែលបង្កើតវប្បធម៌បញ្ចេញមតិ បង្កើតការច្នៃប្រឌិត និងដើម្បីរីកចម្រើន។
ការអនុវត្តដ៏សំខាន់បំផុត គឺបោះជំហានចូលចំប្រធានបទ កុំនិយាយបង្វែរហើយក៏កុំអនុញ្ញាត្តិឲ្យមានការវាយប្រហារគ្នាដោយរឿងផ្សេង។ នៅពេលមានបុគ្គលម្នាក់ឬពីរនាក់ដែលចាប់ផ្តើមត្រួតត្រាការសន្ទនាចូររកវិធីទាញអ្នកផ្សេង ឲ្យមានឱកាសនិយាយ។
តាមរយៈគំនិតនេះមេដឹកនាំ អាចធ្វើជាដើរជុំវិញបន្ទប់ ហើយសួរទៅកាន់សមាជិកក្រុមដែលស្ងាត់ស្ងៀម ថាពួកគេមានអ្វីនិយាយដែរ?
ប្រយ័ត្នចំពោះការរំខាន។ ប្រសិនបើនរណាម្នាក់ត្រូវបានគេកាត់ផ្តាច់កណ្តាលទី សូមផ្តល់ការគ្របដណ្តប់ជួយវិញ ដោយនិយាយថា“ សូមឲ្យគាត់បញ្ចប់សិន” ។ ត្រូវចេះ ជំរុញបរិយាកាសស្វាគមន៍អ្នកមិនសូវពូកែនិយាយ ដោយលើកឡើងថា រាល់ទស្សនៈរបស់មនុស្សគ្រប់គ្នាគឺសំខាន់ហើយមិនដែលខុសទេ ទោះបីពេលខ្លះ មើលទៅពួកគេសួរដូចជាឆោតយ៉ាងណា ក៏មានប្រយោជន៍ម្យ៉ាង សម្រាប់អង្គភាពដែរ។
៣ គោរពពេលវេលាមធ្យ័ត

នៅក្នុងសៀវភៅ«សិល្បៈគ្រប់គ្រង»របស់លោក Andy Grove អះអាងថា ការខ្ជះខ្ជាយពេលវេលារបស់និយោជិកគឺស្មើនឹងការលួចរបស់អ្វីមួយពីក្រុមហ៊ុន។ នេះអាចស្តាប់ទៅពិបាកបន្តិចមែន ប៉ុន្តែជាការពិត រាល់ការប្រមូលផ្តុំនិយោជិកនៅក្នុងបន្ទប់តែមួយ តំណាងឲ្យការចំណាយពេលវេលាចោល ដូច្នេះ បើធ្វើឲ្យគ្មានប្រយោជន៍គឺជាការខាតបង់ប៉ះពាល់ដល់ផលិតភាពក្រុមហ៊ុន។
លោក Grove មានប្រសាសន៍ថា“ ការមិនអនុញ្ញាតឲ្យបុគ្គលិកណាម្នាក់ លួចបានសម្ភារៈការិយាល័យ ឬលុយ ឬពេលវេលា ក៏មិនគួរអោយមាននរណាម្នាក់មកអង្គុយស្រម៉ុកដក់ដង្ហើមចោលក្នុងពេលប្រជុំដែរ!»
ចុងបញ្ចប់ ការប្រជុំត្រូវគោរពតាមពេលវេលាកំណត់ សូម្បីតែការនិយាយ កុំឲ្យអូសបន្លាយពេក ប្រាសចាកពេក នឹងត្រូវមានមេដឹកនាំអង្គប្រជុំដែលពូកែសម្របសម្រួល៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Officer
ចុចអាន៖ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាបញ្ចេញសារ ខ្លីតែខ្លឹម បង្កើតការចងចាំ
ចុចអាន៖ចង់ក្លាយជាថ្នាក់នាយក (director) ក្នុងវ័យសាមប្លាយ?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


