អាជីព
ដាក់ពាក្យសុំការងារធ្វើតាមរបៀបនេះ ងាយជោគជ័យបំផុត
ការពិនិត្យឡើងវិញនូវ CV មុនពេលធ្វើការសម្ភាសន៍ គឺជារឿងមួយដែលបេក្ខជនគ្រប់រូបគួរតែធ្វើ។ មានគន្លឹះខ្លះៗដែល Kpt Plus ចង់ណែនាំសម្រាប់អ្នកដែលកំពុងតែស្វែងរកការងារធ្វើនាបច្ចុប្បន្ននេះ ដើម្បីជួយបង្កើនឱកាសឆាប់ទទួលបានការងារធ្វើឆាប់ៗ៖
១. ស្រាវជ្រាវលម្អិតអំពីក្រុមហ៊ុននោះ

នេះគួរតែជារឿងដំបូងដែលយើងត្រូវធ្វើ មុនពេលដាក់ពាក្យសុំការងារ។ តើក្រុមហ៊ុននេះធ្វើអ្វី? តើពួកគេធ្វើការជាមួយអតិថិជនណាខ្លះ? តើយើងមានបទពិសោធន៍អ្វីខ្លះក្នុងការជំរុញ ឬធ្វើឲ្យខ្លួនឯងលេចធ្លោបាន? តើអ្នកណាជាអ្នកធ្វើសេចក្ដីសម្រេចចិត្តលើការងាររបស់យើង ហើយតើពួកគេមានប្រវត្តិអ្វីខ្លះដែលយើងគួរតែដឹង?
ដើម្បីកាន់តែច្បាស់ គួរចំណាយពេលច្រើននៅលើ LinkedIn Twitter និងរៀនសូត្រតាមអ៊ីនធឺណិត អំពីអ្វីដែលក្រុមហ៊ុនមាន ដើម្បីងាយស្រួលកែសម្រួលប្រវត្តិរូបសង្ខេបរបស់យើង ឲ្យស្របទៅនឹងពាក្យសុំ។
២. ធ្វើ Cover letter បានត្រឹមត្រូវ
មានរឿងជាច្រើនដែលអ្នកដាក់ពាក្យស្នើសុំការងារបញ្ជូនប្រវត្តិរូបរបស់ពួកគេដោយគ្មាន cover letter ឬក៏មានបញ្ចូលនូវលិខិតមិនបានការទៅវិញ។ តាមរយៈការធ្វើបែបនេះ ដូចកំពុងប្រាប់ទៅនិយោជកថា យើងមិនចង់បានការងារនោះទេ។
cover letter នឹងប្រាប់និយោជកថា ហេតុអ្វីបានជាយើងជាបេក្ខជនល្អសម្រាប់មុខតំណែងនេះ? ដូចគ្នានេះផងដែរ វាក៏ទាក់ទងជាមួយនឹងបទពិសោធន៍ពីអតីតកាលពីមុនៗរបស់យើងដែរ។
៣. និយាយអំពីបទពិសោធន៍កន្លងរបស់យើង
បទសម្ភាសន៍ភាគច្រើនចាប់ផ្ដើមដោយសំណួរ “ប្រាប់ខ្ញុំអំពីខ្លួនអ្នក” ដូច្នេះគិតតាមរយៈទិដ្ឋភាពនៃបទពិសោធន៍របស់យើងកន្លងមក ដែលចង់បញ្ជាក់ប្រាប់អ្នកសម្ភាស។ ប្រាប់និយោជិកនូវអ្វីដែលមិនមាននៅក្នុងប្រវត្តិរូបសង្ខេបរបស់យើង។ ទាំងនេះជាព័ត៌មានលម្អិតដែលធ្វើឲ្យយើងលេចធ្លោជាងបេក្ខជនផ្សេង។

៤. ត្រូវត្រៀមខ្លួនជាមួយសំណួរគួរឲ្យចាប់អារម្មណ៍
ក្នុងសម្ភាសន៍ការងារសំណួរជាទូទៅគឺ”អ្វីដែលអ្នកចង់បន្ថែម ឬមានសំណួរសួរមកវិញ?” ។ ក្នុងនាមជាបេក្ខជនគួរមានបញ្ជីសំណួរជាមុន និងត្រងត្រាប់ស្ដាប់ចម្លើយក្នុងពេលសម្ភាសន៍ សួរសំណួរដែលត្រូវតាមដាន។ សំណួររបស់យើងគឺជាការឆ្លុះបញ្ចាំងពីយើង ហើយសំខាន់ជាងនេះទៅទៀតនោះគឺយើងនឹងក្លាយជាអ្នកស្ដាប់សកម្មមិនខាន។
៥. ស្គាល់ពីលក្ខណៈពិសេសនៃការជជែកជាវីដេអូ
ទោះបីជាយើងជាច្រើនបានសម្ភាសន៍ក៏ដោយ ក៏ការជជែកតាមវីដេអូនៅតែសំខាន់។ ដើម្បីបញ្ជាក់ឲ្យច្បាស់និងមើលទៅមានជំនាញវិជ្ជាជីវៈ ចូរស្ថិតនៅកន្លែងស្ងាត់មួយដែលមានអ៊ីនធឺណិតរឹងមាំ។ អ្នកនៅជុំវិញយើងអាចនឹងប្រាប់និយោជកអំពីយើង ដូច្នេះជៀសវាងការហៅទូរស័ព្ទជាវីដេអូនៅលើគ្រែរញ៉េរញ៉ៃ ឬរបស់របរផ្សេងទៀតនៅខាងក្រោយ។
៦. កុំភ្លេចអ៊ីមែលតាមដាន

ផ្ញើកំណត់ចំណាំតាមដានដោយគិតគូរជានិច្ច បន្ទាប់ពីការសម្ភាសន៍បានធ្វើរួចរាល់។ ជាពិសេសនោះគឺអ៊ីមែល ជារឿងសំខាន់ដែលគួរតាមដានសឹងតែរាល់ថ្ងៃ។
គ្រប់គ្នាប្រាកដជាដឹងថា ទីផ្សារការងារបច្ចុប្បន្ននេះគឺលំបាកណាស់។ ជារៀងរាល់ថ្ងៃយើងអាចមានអារម្មណ៍ថាមានដំណឹងអាក្រក់ច្រើន ហើយជាពេលវេលាដ៏លំបាកបំផុតក្នុងការចាប់ផ្ដើមអាជីពឬការងារ។
ប៉ុន្តែបើយើងរក្សាគំនិតបើកចំហនិងបោះជំហានទៅមុខ យើងអាចនឹងភ្ញាក់ផ្អើល ហើយចាប់យកការងារដ៏ល្អមួយ ដើម្បីចាប់ផ្ដើមអាជីពអនាគតរបស់យើង ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ វិធីដែលមេដឹកនាំអាចបង្កើនកម្លាំងចិត្ត ឱ្យដល់បុគ្គលិក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


