បុគ្គលិក៥ប្រភេទ ​ដែលក្រុមហ៊ុននីមួយៗ​ដណ្តើមគ្នាយក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

បុគ្គលិក៥ប្រភេទ ​ដែលក្រុមហ៊ុននីមួយៗ​ដណ្តើមគ្នាយក

Published

on

នៅខណៈដែលមនុស្ស​ជាច្រើន​ត្អូញថា​ការងារពិបាករក ក៏មាន​មនុស្ស​ជាច្រើនទៀត​ដែល​មានការងារ​ស្ទើរសម្រាកគ្មាន ​ហើយ​ក៏មានមនុស្សជាច្រើនដែល​មានគេមកចចារផ្តល់ការងារថ្មីសឹងជារៀងរាល់ថ្ងៃ។

ខណៈដែលមនុស្ស​ជាច្រើនកំពុងបាក់ទឹកចិត្ត​ ដេកដួល ងងឹតស្លុប​ ក៏មាន​មនុស្សជាច្រើនដែលគ្មាន​ពេលវេលា​សម្រាប់មកពិបាកចិត្ត​ ព្រោះពួកគេមើលឃើញលទ្ធផលជាច្រើន​ ដែលពួកគេអាចធ្វើឱ្យចេញជារូបរាង ប្រសិនមានពេលវេលាច្រើនជាងនេះបន្តិច។

ខាងក្រោមជាមនុស្ស​៥ប្រភេទ​ដែលក្រុមហ៊ុននិមួយៗចចារចង់បាន៖

១ មនុស្ស​ដែល​មាន​ទេពកោសល្យ និងគំនិតថ្មីជានិច្ច

គំនូរមួយផ្ទំាង ស្លាកសញ្ញាមួយ​ Poster មួយ អាចនាំ​ក្រុមហ៊ុនមួយឱ្យឈានទៅដល់មូលដ្ឋានគ្រឹះនៃ​ការធ្វើទីផ្សារប្រកបដោយជោគជ័យ​បាននិងឆាប់រហ័ស​កាត់បន្ថយពេលវេលា​ការចំណាយ។ ក្រុមហ៊ុន​ដែលមាន​ភាពច្នៃប្រឌិតខ្ពស់រមែងមានលក្ខណៈពិសេស​ខុសពីអ្នកដទៃ ​ហើយ​ងាយក្នុងការ​ដណ្តើមបានចំណាប់អារម្មណ៍។

២ មនុស្ស​ដែលមា​នទំនាក់ទំនង​សាធារណៈខ្លាំង

មនុស្សដែលមាន​ឈ្មោះល្បីល្បាញក្នុងបណ្តាញ​សង្គមបច្ចុប្បន្នពុំមែមនសុទ្ធសឹងជា​មនុស្ស​​ដែលរាប់​ដែលមា​នទំនាក់ទំនង​សាធារណៈខ្លាំងនោះទេ។​ ខ្លះមាន​៥០០K likes Follower ខ្លះក៏មាន​មួយលាន​ Follower ប៉ុន្តែពេល​ធ្វើតំណាង​ឱ្យ​ផលិតផល​អត់អ្នកខ្វល់ជាមួយ ​ព្រោះ​អ្នកនោះមិនត្រូវជាមួយផលិត​ផល​នោះ ឬក៏ជួនកាល​ល្បីដោយផ្លូវមិនល្អ ឬល្បីដោយហេងស៊យ ។

៣ មនុស្ស​ដែលឯករាជ្យ

និយោជកម្នាក់ៗ តែងតែព្យាយាម ស្វែងរកនិយោជិកណាដែលមិនត្រូវការ ឱ្យ​មេដឹកនាំតាម ត្រួតពិនិត្យនិងដាក់ទិសដៅជានិច្ច​​នោះទេ។ មនុស្ស​ដែល​ចេះជំរុញឱ្យខ្លួនឯងតែងតែ​អាច​ធ្វើឱ្យខ្លួនឯងពេញចិត្តការងារ​ប្រចាំថ្ងៃ មិនរអ៊ូនិងមាន​គំនិតសកម្មជានិច្ច​។ ថាមពលចិត្ត នាំ​ទៅដល់ការ​ធ្វើសកម្មភាពបន្ថែម​ដោយគ្មានគិតលើសខ្វះ ខាត ចំណេញ ផ្តល់ជូនការគាំទ្រនិងការផ្លាស់ប្តូរនូវសមិទ្ធិផលល្អប្រសើរជាងមុន រក្សាភាពអង់អាចប្រឈម​និងកំហុស ដែលជាការដុះដាល​ដ៏ទាក់ចិត្ត​។

មនុស្ស​បែបនេះ មិនដែលហត់នឿយ មិនដែលរកលេស ក្នុងការគេចវ៉េស រៀនជំនាញបច្ចេកទេសត ឬទ្រឹស្តីជួយមក​អង្គភាព ហើយ​រក្សាការផ្លាស់ប្តូរក្នុងជានិច្ច​សម្រាប់ជោគជ័យនិងភាពជឿជាក់លើខ្លួនឯងខ្លាំង។
ទំនុកចិត្តលើខ្លួនឯង ត្រូវបានគេទទួលស្គាល់ថា ជាធាតុផ្សំសំខាន់ និងខុសគ្នា រវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកដែលរអ៊ូរទំា មិនមានជោគជ័យក្នុងជីវិត។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគឺជាមនុស្សដែលបំផុសគំនិតអ្នកដទៃ នៅជិតអ្នកណា នាំ​អ្នកនោះរីកចម្រើន។

៤ មនុស្សអាចទុកចិត្តបាន និងមានទំនួលខុសត្រូវ

និយោជិកឱ្យតម្លៃដល់និយោជិកដែលមកធ្វើការទាន់ពេលវេលា និងទទួលខុសត្រូវការងារប្រចាំថ្ងៃ​ដោយមិនចាំបាច់មានបញ្ជារឬក្រើនរំលឹក វាមានសារៈសំខាន់ណាស់ ចំពោះវិន័យ និងភាពថ្លៃថ្នូរដែលនាំទៅសល់ទំនុកចិត្ត។ ​និយាយកុហកចុះឡើង​ មុនក្រោយគង់តែត្រូវគេ​ដេញចោលមិនខាន។ ការ​ឱ្យតម្លៃលើសកម្មភាពបំពេញការងាររបស់អ្នក ដូចជា​ឱ្យតម្លៃ​លើខ្លួនឯង ​បង្កនូវភាពរឹងមាំ និងភាពស្មោះត្រង់ព្រោះគ្រប់ក្រុមហ៊ុន​រមែង​ផ្តល់តម្លៃ​ដល់​និយោជិកលើ​គុណធម៌ ភាពស្មោះត្រង់ខ្ពស់ជាងគុណតម្លៃណាផ្សេងទាំងអស់។ ទំនាក់ទំនងល្អ រមែងត្រូវបានបង្កើតឡើងដោយជំនឿ។ ចូរធ្វើឱ្យអ្នកដទៃ​ជឿជាក់លើអ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើព្រោះថា អាជីវកម្មមួយទទួលបានជោគជ័យ អាស្រ័យ​ជំនឿទុកចិត្តពីអតិថិជននិងរក្សាអាកប្បកិរិយាថា «អតិថិជនមិនអាចកុហកបាន»។

៥ មនុស្ស​ដែល​ទៅដល់ណាជោគជ័យ​នៅទីនោះ

មនុស្ស​គេមើលលើលទ្ធផល ពុំមែន​លើ​ CV សញ្ញាប័ត្រ ឬពាក្យ​អំនួតឡើយ។ អ្នកជំនាញដែលមានគុណភាពការងារ​ខ្ពស់ គេសម្គាល់ដោយ​ផ្តោតលើ អាកប្បកិរិយា ប្រវត្តិលទ្ធផល​ក្នុងវិជ្ជាជីវៈ រួមបញ្ចូលឥរិយាបថសង្គម ទាំងអស់ខាងលើ៤ចំណុចបញ្ចូលគ្នា ពិសេស​គេ​សម្គាល់លើ​ការ​ផ្តល់គំរូជាវិជ្ជមានសម្រាប់អ្នកដទៃ។ មនុស្ស​នេះ​មានសុទិដ្ឋិនិយមអំពីអង្គភាព ក្រុមហ៊ុន និងអនាគតរបស់ខ្លួនដែលអាចលូតលាស់ទៅជាមួយគ្នា៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ នៅជាមួយចៅហ្វាយប្រភេទនេះ ជីវិតកុំសង្ឃឹមបានថ្កើង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 min ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ36 mins ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

ព័ត៌មានជាតិ47 mins ago

អន្ដរក្រសួង​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​មាត្រា​១២ និង​១៣ នៃ​សេចក្ដីព្រាងច្បាប់​អន្ដោប្រវេសន៍​ថ្មី

ព័ត៌មានជាតិ51 mins ago

ក្រុម​មេធាវី​ដាក់​លិខិត​ស្នើសុំ​បន្ត​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា​

ព័ត៌មានជាតិ1 hour ago

ស្ពាន​ព្រះមុនីវង្ស​ចាស់​ គ្រោង​នឹង​ជួសជុល​បង្កាន់​ដៃ​ស្ពាន​ ផ្លូវ​ថ្មើរ​ជើង​ និង​អ៊ុត​កៅស៊ូ​តួស្ពានចាប់​ពីថ្ងៃទី២៧ មករាតទៅ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services