អាជីព
៤ ប្រភេទនៃមិត្តរួមការងារដែលនឹងនាំបញ្ហាមកប៉ះពាល់អាជីពយើង
ជួបមិត្តរួមការងារគួរឲ្យធុញទ្រាន់ ជារឿងកើតមានសឹងគ្រប់អង្គភាព ស្ថាប័ន ក្រុមហ៊ុន ប៉ុន្តែបើធ្ងន់ធ្ងរ អាចនឹងបំផ្លាញរាល់ដល់អាជីពរបស់យើងទៀត។
សូមអានវិធីដោះស្រាយបញ្ហា។
ធម្មតា មនុស្សដែលយើងធ្វើការជាមួយ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍យើងព្រោះយើងជួបគ្នាប្រចាំ ត្រូវការទំនាក់ទំនង និងសហការ។
មិត្តរួមការងារខ្លះគ្មានប្រសើរជាង។ ប្រសិនបើយើងមានមិត្តដែលស្រួលរាប់អាន ជ្រោមជ្រែងគ្នាដោយសុចរិតមិត្តភ័ក្ដិនៅកន្លែងធ្វើការជារឿងអស្ចារ្យ បើរកមិនបានទេ កុំតែជួបជាមួយមិត្តរួមការងារដ៏លំបាកៗដែលនាំរឿងរំខាន។
វិធីសម្គាល់បុគ្គលយ៉ាប់ៗទាំង៧ប្រភេទនៅការិយាល័យ៖
១ ក្រុមដែលចូលចិត្តបង្គាប់
អ្នករួមការងារខ្លះធ្វើដូចជាចៅហ្វាយជាងជាមិត្តភ័ក្ដិ។ ពួកគេម្ង៉ៃៗចង់តែប្រាប់ចង់តែបង្គាប់យើងណែនាំយើង ។
សូមឲ្យគេនោះដឹងពីអារម្មណ៍ពិតរបស់យើង ថាយើងនឹងសុំយោបល់ពីគាត់ ប្រសិនបើត្រូវការតែសុំបំពេញសកម្មភាពតាមគំនិតខ្លួនឯងអស់ចិត្តសិន។
២ ក្រុមដែលត្រូវការជំនួយជានិច្ច
ក្រុមបែបនេះក៏នាំបញ្ហាដែរ។ ពិតណាស់អ្នករួមការងារគួរតែជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នកខ្លះ រំខានរហូតដូចយើងមក ដើម្បីជំនួយគាត់តែមួយមុខ។ មានភាពខុសគ្នា រវាងជួយនិងការពឹងផ្អែក កុំធ្វើខ្លួនជាបង្អែកអ្នកណាម្នាក់ក្នុងការងារប្រចាំថ្ងៃ ព្រោះយើងក៏មិនទៅមុខគេនោះក៏មិនរីកចម្រើន។
មនុស្សទាំងនេះនិយមសុំជំនួយមិនដែលខ្មាសទេ យើងអាចនិយាយថា«សុំទោសខ្ញុំរវល់!»ឆ្លើយដោយទន់ភ្លន់តែកុំចិត្តទន់។ កុំខ្លាចអ្នកណាអាក់អន់ចិត្តមិនរាប់អានអ្វី ព្រោះយើងត្រូវការផ្ដោតលើអាជីពយើងរៀងខ្លួន។

៣. ក្រុមនិយាយដើមមេ
អ្នករួមការងារខ្លះនិយាយដើមថៅកែអ្នករួមការងារផ្សេងទៀត សូម្បីពីអតិថិជន ដៃគូ។ល។ ពួកគេអាចធ្វើឲ្យបរិស្ថាននៃការិយាល័យទាំងមូលធ្លាក់ចុះអន់ខ្សោយគ្មានសីលធម៌។ គ្មាននរណាចង់ឲ្យគេខ្សឹបពីខ្លួននៅក្រោយខ្នងឡើយ។ ការនិយាយដើមនៅកន្លែងធ្វើការអាចជាការបែងចែកនិងធ្វើឲ្យខូចទំនុកចិត្ត។
ដូច្នេះចូរទប់ទល់នឹងការល្បួងឲ្យចូលរួមតាមរយៈ ការធ្វើជាគំរូល្អ ដោយមិនចូលរួម មិនថាស្ដាប់ឬនិយាយ។
៤ មនុស្សអវិជ្ជមាន
នេះជាប្រភេទដែលគួរឲ្យខ្លាច ហើយជាមេរោគសម្លាប់យើងបាន។ ពួកគេដើរចច្រប់តាមតុ ឬផ្ញើ សារដុត ឬឡកលើយលើហ្វេសប៊ុក ឬមានគ្នាពីរបីនាក់មានរឿងផ្លុំផ្សែងរហូត។ ដល់ប្រជុំមិនដែលមានលទ្ធផលការងារទេនៅស្ងាត់ តែបើនៅក្រៅអង្គប្រជុំដូចរុញ។
ពួកគេត្អូញត្អែរពីមេកោយពីក្រុមហ៊ុនពីកូនចៅ ពីសង្គម ពីជាតិ ពីអ្វីសព្វយ៉ាង មិនពិបាកមើលទេប្រភេទជនអវិជ្ជមានទាំងនេះ។ ថ្ងាសគេបិទស្លាក«បញ្ហានិងមិនសុខចិត្ត»។ ទោះបីពួកគេមិននិយាយអំពីការងារក៏ដោយ ក៏អ្នករួមការងាររងភាពអវិជ្ជមានហើយអាចជាការអូសទាញមួយទៅរករោគចិត្តនេះ ទាំងអស់គ្នា។ ពួកគេអាចនិយាយអំពីរឿងផ្ទាល់ខ្លួនគ្រប់ពេល ត្អូញឬនិយាយអំពីអ្នកណាម្នាក់ដែលមិនរីករាយនឹងជីវិត។
ភាពអវិជ្ជមានជាថ្នាំពុល។ អ្នកត្រូវចៀសវាងឬរាយការណ៍ទៅថ្នាក់លើនិងធនធានមនុស្ស គេមានវិធីសាស្ត្រក្នុងការដោះស្រាយជាមួយមនុស្សប្រភេទនេះ។
ប្រែសម្រួល៖សុភា
ប្រភព YourDesk
ចុចអាន៖កំពុងកុហកខ្លួនឯងអំពីសមត្ថភាពជាអ្នកដឹកនាំមែនទេ?
ចុចអាន៖«ដើរតួជាខ្លួនយើង» គន្លឹះធំបង្អស់ដើម្បីជោគជ័យពេលនិយាយជាសាធារណៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់