កំពុង​កុហក​ខ្លួនឯង​អំពី​សមត្ថភាព​ជា​អ្នកដឹកនាំ​មែនទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

កំពុង​កុហក​ខ្លួនឯង​អំពី​សមត្ថភាព​ជា​អ្នកដឹកនាំ​មែនទេ?

Published

on

ព្រឹក​យើង​ទាំងអស់​គ្នា​ព្យាយាម​គិត​ពី​ខ្លួន​យើង។តើ​យើង​តែងតែ​ស្គាល់​ខ្លួនឯង​និង​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​វាយតម្លៃ​សមត្ថភាព​វិជ្ជាជីវៈ​ និង​ភាព​ជា​អ្នកដឹកនាំ​ដែរ​ទេ?

បើ​ឆ្លើយ​មិន​បាន​មែន ​ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​និយាយ​ចេញ​ពី​ដួងចិត្ត​ជាមួយ​ខ្លួនឯង​ច្បាស់ៗ​មួយ​ចំណុច​ៗ៖

១ ការ​បំភាន់

ក្នុងនាម​ជា​អ្នកដឹកនាំ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​ទម្លាក់​ចោល ការ​បំភាន់​នៃ​ការ​គ្រប់គ្រង​ហើយ​ទុក​ឲ្យ​ភាព​ជា​អ្នកដឹកនាំ​របស់​យើង​ដឹក​មុខ​វិញ។ ផ្ដោត​លើ​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​ហើយ​ទុក​ឲ្យ​អ្វីៗ​នៅ​សេសសល់​នៅ​កន្លៀត ​ដែល​មិន​អាច​រាំង​ផ្លូវ​យើង​បាន។

កុំ​បំភាន់​ថា យើង​អាច​ជោគជ័យ​ដោយ​ខ្លួនឯង  គ្មាន​នរណា​ម្នាក់​ធ្វើអ្វី​បាន​ធំ​និង​ល្អ ប្រើ​កម្លាំង​ម្នាក់ឯង​ទេ។ មិន​ថា​សមិទ្ធផល​ណា​ដែល​យើង​សម្រេច​បាន​កន្លងមក​តែង​ត្រូវការ​ក្រុម​ដ៏​អស្ចារ្យ​ដែល​មាន​មនុស្ស​ព្រម​ជួយ​យើង ពួកគេ​ព្រម​បញ្ចេញ​ទេពកោសល្យ​និង​បាន​រួមចំណែក​ដល់​ជោគជ័យ​នោះ។ កំណត់​ឃើញ​ពួកគេ រក្សា​ពួកគេ​បាន​គឺ​រក្សា​ជោគជ័យ​បាន​ទៀត។

២​ ពេលវេលា

ខ្ញុំ​មិន​មាន​ពេល​ទេ! កុំ​និយាយ​ពាក្យ​នេះ​ចំពោះ​បុគ្គល​ឆ្នើម​ៗ​របស់​យើង។ ពេល​វេលា​មាន​តម្លៃ​ណាស់ តែ​មិន​មាន​តម្លៃ​ជាង​ជោគជ័យ​ទេ។ មនុស្ស​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​ សក្ដិសម​នឹង​ស្ថិត​លើ​តារាង​អាទិភាព។

សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​ជា​ពិសេស​សម្រាប់​អ្នកដឹកនាំ​ការ​ផ្ដល់​ពេលវេលា​របស់​យើង លើ​មនុស្ស​ត្រូវ ធ្វើ​ឲ្យ​ក្រុម​នោះ តែងតែ​ធ្វើការ​ហត់នឿយ​តែ​មិន​មាន​អារម្មណ៍​ថា​ហត់​ឡើយ ​ដើម្បី​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ។

ជោគជ័យ​ពិត​នៃ​មេដឹកនាំ​ម្នាក់ គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​ខ្លាំង ​សូម្បី​តែ​ពេល​ខ្លួន​គេង​ស្ងៀម គឺ​មានន័យថា​ ក្រុម​ណា​មួយ​នោះ​កំពុង​គិត​អំពី​ជោគជ័យ​របស់​យើង​ជាង​យើង​ខ្លួនឯង​គិត​ទៅ​ទៀត​ ព្រោះតែ​គេ​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​សំខាន់​សម្រាប់​យើង។

៣ ឆ្លាតវៃ

ខ្ញុំ​ដឹង​ទាំងអស់ ថា​អ្វី​ល្អ​អ្វី​មិនល្អ! មិន​ពិត​ទេ! ភាព​ជា​អ្នកដឹកនាំ គឺ​និយាយ​អំពី​ការ​ដាក់បញ្ចូល​និង​ការ​រៀន​សូត្រ មិនមែន​អំពី​ភាព​ត្រឹមត្រូវ​ឥត​ខ្ចោះ​ឬ​អច្ឆរិយ​ទេ។ មិនមែន​អ្នកដឹកនាំ​ទាំងអស់​សុទ្ធ​តែ​ដឹង​ថា​អ្វី​ដែល​ល្អ​បំផុត​ឬ​មាន​ចម្លើយ​ទាំងអស់​នោះ​ឡើយ កុំ​កុហក​ខ្លួនឯង​ប្រសិន​យើង​មិន​ចង់​ឲ្យ​អ្នកដទៃ​មក​កុហក​យើង។

ផ្ដោត​ការ​យកចិត្តទុកដាក់​បំផុត​លើ​ការ​បន្ត​រៀន​ និង​បន្ត​រីកចម្រើន​ដោយ​រើស​មនុស្ស​ត្រូវ​មក​នៅ​ចោមព័ទ្ធ។ មនុស្ស​ម្នាក់ៗ ពូកែ​ដោយ​កន្លែង​របស់​គេ​ ប្រសិន​បើ​យើង​មាន​សមត្ថភាព​ទាញ​យក​ចំណុច​ល្អ​ទាំងអស់​នោះ​មក​បញ្ចូល​គ្នា យើង​ខ្លាំង៕

ប្រែសម្រួល៖សុភា

ចុចអាន៖៥ វិធី​ ​ដើម្បី​​ស្វែងរក​ការងារ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ពេញចិត្ត

ចុចអាន៖១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services