Connect with us

សន្តិសុខសង្គម

ជិះម៉ូតូទៅប្លន់ហាងលក់ទូរស័ព្ទ ១ កន្លែង មិនបានសម្រេច រត់ចោលម៉ូតូ ១ គ្រឿង

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ១ គ្រឿង ប្រដាប់​ដោយ​កាំបិត​បំណង​ចូល​ទៅ​ប្លន់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ ១ កន្លែង តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​ថា ចោរៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​រត់​ចោល​ម៉ូតូ ១ គ្រឿង នៅ​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃ​ទី ៩ ខែ​តុលា ឆ្នាំ ២០២៥ ស្ថិត​នៅ​ហាង​លក់ និង​ទិញ​ទូរស័ព្ទ យីហោ គឹម ហៀក ៣ លើ​ផ្លូវ​បេតុង​កែង​ផ្លូវ ២០០៤ សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1KV 0371 មក​ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ គឹម ហៀក​ ៣ រក​ទិញ​ទូរស័ព្ទ​ ១ គ្រឿង​ តម្លៃ​ ១៥​ ម៉ឺន​រៀល។ ក្រោយពី​ទិញ​បាន​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ទៅ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​មកវិញ​ដោយ​ដាក់​កាំបិត ១​ ដើម ជាប់​ខ្លួន។ ភ្លាមៗ នោះ បុរស​ជា​ម្ចាស់​ហាង​ឃើញ​ក៏​ស្រែក​ថា​ ចោរៗ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​ ១ គ្រឿង​ នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​តាមច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម