សន្តិសុខសង្គម
ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូង វាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក KIM, SEOK-KI តំណាងរាស្ត្រទទួលបន្ទុកកិច្ចការបរទេស និងបង្រួបបង្រួមជាតិ នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ការវាយតម្លៃនេះ ធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការសហការក្នុងការស្រាវជ្រាវបន្ត ដើម្បីស្វែងរកបណ្តាញមេខ្លោងនៅពីក្រោយការឆបោកអនឡាញ តាមរយៈការស្រាវជ្រាវលើសម្ភារៈ និងវត្ថុតាងនានា ដែលសមត្ថកិច្ចរឹបអូសបានពីការប្រព្រឹត្តអំពើល្មើសនាពេលកន្លងមកពីទីតាំងខាងលើ ក្នុងនោះរួមមាន កុំព្យូទ័រលើតុ ចំនួន២៧២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន០៩គ្រឿង ម៉ូនីទ័រ ចំនួន៤៤គ្រឿង CPC ចំនួន៤៤គ្រឿង ទូរសព្ទដៃ ចំនួន១,៣០៥គ្រឿង និងiPad ចំនួន២គ្រឿង។ ជាមួយគ្នានោះដែរ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានកោតសរសើរដល់សមត្ថកិច្ចកម្ពុជា សម្រាប់ការបង្ក្រាបករណីឧក្រិដ្ឋកម្ម ឆបោកអនឡាញជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ បទល្មើស online scam យ៉ាងម៉ឺងម៉ាត់បំផុត ក៏ដូចជាការបញ្ជូនជនជាតិកូរ៉េឲ្យ វិលត្រលប់ទៅប្រទេសបានលឿនផងដែរ។

ទន្ទឹមនេះដែរ គណៈប្រតិភូប្រទេសកូរ៉េ បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច និងបានស្នើសុំ ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះ ដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។
បន្ថែមពីនេះ លោក KIM, SEOK-KI ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលត្រឡប់ទៅ ប្រទេសវិញ លោក នឹងយកលទ្ធផលខាងលើនេះ ដើម្បីផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋកូរ៉េឱ្យបានទូលំទូលាយ និងជំរុញនគរបាលនៃសាធារណរដ្ឋកូរ៉េ ឱ្យសហការជាមួយកម្លាំងសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ កុំឱ្យបទសល្មើស online scam នេះកើតឡើង និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានជោគជ័យ ផងដែរ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


