Connect with us

សន្តិសុខសង្គម

ករណីឆេះជិតផ្សារឃ្លាំងរំសេវថ្មីយប់មិញ បណ្ដាលឲ្យមានអ្នកស្លាប់ពីរនាក់ និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់

បានផុស

នៅ

អគ្គិភ័យលេបត្របាក់ផ្ទះ៣ល្វែងដែលស្តុកគ្រឿងអេឡិចត្រូនិចចាស់ៗ រងការខូចខាតអស់ស្ទើរទាំងស្រុង និងបណ្តាលអោយស្រ្តី២នាក់ស្លាប់ និងរបួសមន្រ្តីអគ្គិភ័យ១នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យបណ្ដាលឲ្យមានអ្នកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលេខ២៤៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យមានជនរងគ្រោះសរុប ០៣នាក់ ក្នុងនោះមានស្រ្តីម្ចាស់ផ្ទះ២នាក់ និងមន្រ្តីពន្លត់អគ្គិភ័យ១នាក់ សន្លប់បាត់ស្មារតី ត្រូវបានដឹកតាមរថយន្តពន្លត់អគ្គិភ័យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមានផ្សែងខ្មៅលាយឡំជាមួយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្ទះខាងលើ។ ភ្លាមៗក៏មានពលរដ្ឋស្រែកឆោឡោ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធររួម មន្រ្តីពន្លត់អគ្គិភ័យចេញរថយន្តចុះមកកាន់ទីតាំងខាងលើដើម្បីអន្តរាគមន៍។

អគ្គិភ័យនេះបានបណ្ដាលខូចខាតផ្ទះ ៣ល្វែងស្ទើរទាំងស្រុង រួមសម្ភារៈគ្រឿងអេឡិចត្រូនិចចាស់ៗ អស់ទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តទីក្រុងជ្រោយចង្វារ រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំងជាច្រើនគ្រឿងបាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម