Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវករណីឆបោកបន្លំរបស់ទំព័រហ្វេសប៊ុកមួយនៅ ធនាគារ Wing

បានផុស

នៅ

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននិងកំពុងការស្រាវជ្រាវលើករណីឆបោកបន្លំ ពីទំព័រហ្វេសប៊ុកមួយឈ្មោះ“ការគាំទ្រអតិថិជន” ដែលបានបង្ហោះផ្សព្វផ្សាយអំពីការ បង្វិលរង្វង់សំណាងនៅ ធនាគារ Wing ដើម្បីឱ្យអតិថិជនបង្វិលកងចាប់យករង្វាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកប្រតិបត្តិការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញទំព័រហ្វេសប៊ុកឈ្មោះ“ការគាំទ្រអតិថិជន” បានបង្ហោះផ្សព្វផ្សាយអំពីការ បង្វិលរង្វង់សំណាងនៅ ធនាគារ Wing ដើម្បីឱ្យអតិថិជនបង្វិលកងចាប់យករង្វាន់ ដែលជាការឆបោកបន្លំ។

តាមមន្ត្រីជំនាញ ករណីនេះជនល្មើសបានណែនាំឲ្យអតិថិជនតាមរយៈប្រអប់សារឲ្យចុចតំណភ្ជាប់ ដែលតំណភ្ជាប់នេះគឺជា ការបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួន ដើម្បីឈានទៅដល់ការគ្រប់គ្រងគណនីធនាគាររបស់ជនរងគ្រោះ ហើយក៏ជាឱកាសឱ្យជនល្មើសលួចយកប្រាក់(ផ្ទេរប្រាក់ចេញ) ពិសេសជាងនេះទៅទៀត ជនល្មើសយកគណនីនេះទៅប្រើប្រាស់ជាមួយធនាគារវីងផ្ទាល់ដើម្បីស្នើសុំកម្ចីប្រាក់ ដូច្នេះជនរងគ្រោះបានបាត់ប្រាក់ពីគណនីធនាគារខ្លួនឯង និងបានជំពាក់បំណុលជាមួយធនាគារវីងដោយមិនបានដឹងខ្លួនទៀតផង។

មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឲ្យសារធារណជនមេត្តាប្រុងប្រយ័ត្ន និងពិនិត្យបានហ្មត់ចត់មុននឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់តំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការខាតបង់ផលប្រយោជន៍នានា ដោយប្រការណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម