សន្តិសុខសង្គម
សមត្ថកិច្ចព្រហ្មទណ្ឌរាជធានី បញ្ជូនក្មេងទំនើង ៤ នាក់ ទៅតុលាការ ករណីដេញកាប់ជនរងគ្រោះភ័យ ក៏ជិះបុកបង្គោលភ្លើងស្លាប់
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធើ្វការស្រាវជ្រាវរយៈពេល ៤ ខែ ឃាត់ខ្លួនក្មេងទំនើងចំនួន ៤ នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីហិង្សាបណ្ដាលឲ្យជនរងគ្រោះស្លាប់ ១ នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ដែលក្រុមនេះមានរហស្សនាម«ក្រុមឈូកវ៉ា ១»។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ចុះបង្ក្រាបដោយផ្ទាល់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការនេះ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរយៈពេលជាង ៤ ខែ ទើបកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន ៤ នាក់ រួមមាន ៖ ១.ឈ្មោះ ម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ , ២.ឈ្មោះ ថា ដារិទ្ធ ហៅចិន ភេទប្រុស អាយុ ១៧ ឆ្នាំ , ៣.ឈ្មោះ ឆេង សុភារះយុទ្ធ ហៅយុទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ , ៤.ឈ្មោះ ហ៊ន ឈិនទ្បុង ហៅទ្បុង ភេទប្រុស អាយុ ១៨ ឆ្នាំ។ ចំំណែកបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន។




បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា ករណីទី ១.កាលពីវេលាម៉ោងប្រហែល ៣ និង ០៥នាទី ទៀបភ្លឺ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ ក្រុមក្មេងទំនើងមានគ្នាជាច្រើននាក់ បានជិះម៉ូតូដេញកាប់ជនរងគ្រោះរហូតភ័យ ក៏ជិះទៅបុកបង្គោលភ្លើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅចំណុចស្ពានអាកាសតិចណូ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីទី ២.កាលពីវេលាម៉ោងប្រហែល ៣ និង ១៥ នាទី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ប្លន់យកស្លាកលេខម៉ូតូ) និងបណ្តាលឲ្យរងរបួស នៅចំណុចវត្តជុំ ផ្លូវ ២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានដកហូតកាំបិតចំនួន ២ ដើម (ធ្វើសកម្មភាពកាប់ជនរងគ្រោះ) និងស្លាកលេខម៉ូតូ ១ សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ចូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត។
សូមបញ្ជាក់ថា មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលបានធើ្វសកម្មភាពក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះទទួលមរណភាព សមត្ថកិច្ច នឹងតាមបង្ក្រាបឲ្យដល់ឫសគល់ដោយមិនយោគយល់នោះឡើយ៕
ដោយ ៖ ម៉េង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


