Connect with us

សន្តិសុខសង្គម

ជនបរទេសម្នាក់ លោតពីជាន់ទី ១៦ ចុះមកក្រោម ដេកស្លាប់កណ្តាលផ្លូវ នៅសង្កាត់វត្តភ្នំ

បានផុស

នៅ

បុរសជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តលោតពីលើជាន់ទី ១៦ ចុះមកក្រោម ស្លាប់យ៉ាង​អាណោចអាធ័ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងជិះម៉ូតូលើបណ្តោយផ្លូវព្រះស៊ីសុវត្ថិ គោលបំណងជិះទៅរកទិញអីហូប ខណៈពេលជិះហួសអគារខុនដូខាងលើ បានប្រហែល ៣០ ម៉ែត្រ ស្រាប់តែឮលាន់សំឡេងដូចផ្ទុះកង់ឡាន។ ស្របពេលនោះ គាត់ក៏ឈប់ម៉ូតូមើលក្រោយ បែរជាប្រទះឃើញបុរសជនជាតិបរទេសបានធ្លាក់ពីលើខុនដូ ដេកស្លាប់កណ្តាលផ្លូវតែម្តង។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកកាន់ទីតាំងខាងលើត្រួតពិនិត្យផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ កំពុងពិនិត្យសាកសព និង បន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណសព ព្រមទាំងរកមូលហេតុឲ្យបានច្បាស់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម