សន្តិសុខសង្គម
អគ្គិភ័យឆេះតូបផ្សារកំពង់ថ្មអស់ជិត១០តូប ខណៈមេឃកំពុងភ្លៀង
មេឃភ្លៀងរលឹមស្ទើរពេញមួយយប់បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆេះតូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូប ខូតខាតសម្ភារ:មួយចំនួនធំ ចំពោះមនុស្សមិនមានគ្រោះថ្នាក់អ្វីឡើយ ព្រោះដេកនៅផ្ទះរៀងៗខ្លួន។ហេតុការណ៍អគ្គិភ័យលេបត្របាក់តូបអាជីករក្នុងផ្សារកំពង់ថ្ម នេះ បានកើតនៅថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវត្រូវវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង៣៥នាទីរំលងអាធ្រាត្រ នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តូបដែលត្រូវអគ្គិភ័យឆាបឆេះមានតូបលក់គ្រឿងបន្លាស់រថយន្ត តូបលក់នាឡិកា តូបកាត់សក់ និងតូបលក់គ្រឿងអគ្គិសនី សរុបចំនួន០៨តូប។
១តូបរបស់ឈ្មោះ ឃី ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប២ខ្នង ទំហំ៦មx៤ម ធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈរួមមាន គ្រឿងបន្លាស់រថយន្តទាំងស្រុង(ទាំង២តូប)
២/តូបកាត់សក់ របស់ឈ្មោះ គង់ ភេទប្រុស អាយុ ៦៣ទីលំនៅបច្ចុប្បន្នភូមិបន្ទាយយមរាជ ខូចខាត សម្ភារៈ កាត់សក់មួយចំនួន។

៣ តូបលក់គ្រឿងអគ្គិសនី របស់ឈ្មោះ ស៊ុយ គឹមលាង ភេទប្រុស អាយុ ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣មx៤ម ធ្វើពីដែកប្រក់សង្កសី ជញ្ជាំងស័ង្កសី ខូចខាត សម្ភារៈ គ្រឿង អគ្គិសនី មួយចំនួន។
៤តូបលក់គ្រឿងបន្លាស់រថយន្ដរបស់ឈ្មោះ ឃឿង ធា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣មx៤ម ធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត សម្ភារៈគ្រឿងបន្លាស់រថយន្ដទាំងស្រុង ។

៥ តូបលក់នាឡិការបស់ឈ្មោះ លី ណា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខូចខាតសម្ភារៈគ្រឿងបន្លាស់នាឡិកា និងនាឡិកាមួយចំនួន។
៦ តូបលក់គ្រឿងបន្លាស់រថយន្ដ របស់ឈ្មោះ ឃី កែវរ៉ាវិន ភេទប្រុស ៥៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣ម x៤ម ធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត សម្ភារៈគ្រឿងបន្លាស់រថយន្ដទាំងស្រុង ។

កម្លាំងសមកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន៦គ្រឿង ប្រើប្រាស់ទឹកចំនួន០៥រថយន្ត ស្មើនឹង២៣;៥ម៉ែត្រគូប +ទឹកពន្លត់បឋមរបស់ប្រជាពលរដ្ឋរយ:ពេល៣ម៉ោងនិង៣០នាទីទើបរលត់ទាំងស្រុង៕
អត្ថបទ៖ ប៊ុន រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


