សន្តិសុខសង្គម
Update៖ សមត្ថកិច្ចដោះលែងរថយន្ដជនជាតិចិន២គ្រឿងក្រោយពិនិត្យមិនពាក់ព័ន្ធបទល្មើស
រថយន្តជនជាតិចិនស៊េរីទំនើបចំនួន២គ្រឿងដែលសមត្ថកិច្ចឃាត់បានដោះលែងទៅវិញហើយនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នេះ ដោយមិនមានពាក់ព័ន្ធក្នុងការដឹករបស់ខុសច្បាប់នោះទេ។
គួររំលឹកផងដែរថា រថយន្តជនជាតិចិនទាំង២គ្រឿងត្រូវបានសមត្ថកិច្ចឃាត់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចកែងវត្តព្រះអង្គធំ ស្ថិតក្នុងភូមិព្រែក ក្រុងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងជាប្រភេទរថយន្តស៊េរីទំនើបម៉ាកឡុងគ្រីស័រ 570 ពណ៌ខ្មៅមួយគ្រឿង និងមួយគ្រឿងទៀតម៉ាកអាល ហ្វាត ពណ៌ខ្មៅ ដោយមានដឹកកេសបួនជ្រុងពណ៌ស លាយទឹកដោះគោ នៅក្នុងរថយន្ត ត្រូវបានឃាត់បញ្ជូនទៅស្នងការធ្វើការត្រួតពិនិត្យ។
សមត្ថកិច្ចបានអោយដឹងទៀតថា រថយន្តស៊េរីទំនើបរបស់ជនជាតិចិនខាងលើមានអ្នកបើកបរនិងអ្នករួមដំណើរចំនួនបួនទៅប្រាំនាក់ បានចេញពីព្រំដែនកម្ពុជា-ឡាវ ដែលគេសង្ស័យថា ដឹកនាំរបស់ខុសច្បាប់ ត្រូវបានភ្នាក់ងារប្រចាំព្រំដែនរាយការណ៍ ហើយត្រូវបានកម្លាំងនគរបាលស្ទាក់ឃាត់បានបញ្ជូនទៅស្នងការនគរបាលខេត្តធ្វើការត្រួតពិនិត្យ។

ក្រោយការត្រួតពិនិត្យនៅក្នុងកេសទាំងអស់ ឃើញមានសុទ្ធតែស្រាមានតម្លៃថ្លៃដែលជនជាតិចិន ទិញសម្រាប់ទុកយកទៅជប់លៀងនៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ ហើយត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅវិញនៅព្រឹកនេះ៕
អត្ថបទ៖ ងិនលីម

-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


