Connect with us

សន្តិសុខសង្គម

Update៖ សមត្ថកិច្ចដោះលែងរថយន្ដជនជាតិចិន២គ្រឿងក្រោយពិនិត្យមិនពាក់ព័ន្ធបទល្មើស​

បានផុស

នៅ

រថយន្ត​ជនជាតិ​ចិន​ស៊េរី​ទំនើប​ចំនួន២គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​បាន​ដោះលែង​ទៅវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា​ នេះ ដោយ​មិនមាន​ពាក់ព័ន្ធ​ក្នុង​ការដឹក​របស់​ខុសច្បាប់​នោះទេ​។​

គួរ​រំលឹក​ផងដែរ​ថា ​រថយន្ត​ជនជាតិ​ចិន​ទាំង២គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​កាលពី​វេលា​ម៉ោង៣និង៣០​នាទី​រសៀល នៅ​ចំណុច​កែង​វត្ត​ព្រះអង្គ​ធំ ស្ថិតក្នុង​ភូមិ​ព្រែក ក្រុងខេត្តស្ទឹងត្រែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំងពីរ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡុង​គ្រី​ស័​រ 570 ពណ៌​ខ្មៅ​មួយគ្រឿង និង​មួយគ្រឿង​ទៀត​ម៉ាក​អាល ហ្វា​ត​ ពណ៌​ខ្មៅ ដោយមាន​ដឹក​កេស​បួន​ជ្រុង​ពណ៌​ស លាយ​ទឹកដោះគោ នៅក្នុង​រថយន្ត ត្រូវបាន​ឃាត់​បញ្ជូនទៅ​ស្នងការ​ធ្វើការ​ត្រួតពិនិត្យ​។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា ​រថយន្ត​ស៊េរី​ទំនើប​របស់​ជនជាតិ​ចិន​ខាងលើ​មាន​អ្នកបើកបរ​និង​អ្នករួម​ដំណើរ​ចំនួន​បួន​ទៅ​ប្រាំ​នាក់ បាន​ចេញពី​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​គេ​សង្ស័យថា ​ដឹកនាំ​របស់​ខុសច្បាប់ ត្រូវបាន​ភ្នាក់ងារ​ប្រចាំ​ព្រំដែន​រាយការណ៍ ហើយ​ត្រូវបាន​កម្លាំង​នគរបាលស្ទាក់​ឃាត់​បាន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ត្រួតពិនិត្យ​។​

ក្រោយ​ការត្រួតពិនិត្យ​នៅក្នុង​កេស​ទាំងអស់ ឃើញ​មាន​សុទ្ធតែ​ស្រា​មានតម្លៃ​ថ្លៃ​ដែល​ជនជាតិ​ចិន ទិញ​សម្រាប់​ទុក​យកទៅ​ជប់លៀង​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខនេះ ហើយ​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​នៅ​ព្រឹក​នេះ​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម