សន្តិសុខសង្គម
ឃុំខ្លួនជនជាតិចិន៤នាក់រឿងសម្លាប់អ្នកជំពាក់ប្រាក់
នៅទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិចិនតៃវ៉ាន់៤នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាដោយមរណភាពនៃជនរងគ្រោះ តាមមត្រា២២៤នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង៤នាក់ដែលតុលាការឃុំខ្លួនមានឈ្មោះ១/ zhuang Zhongshanyi ភេទប្រុស អាយុ២២ឆ្នាំ។ ២/ daiji ting ភេទប្រុស អាយុ៣២ឆ្នាំ។ ៣/ hang shungli ភេទប្រុស អាយុ២៨ឆ្នាំ។៤/ caipo Han ភេទប្រុសអាយុ២១ឆ្នាំ។ ពួកគេទាំង៤នាក់ជាជនជាតិចិនតៃវ៉ាន់ហើយចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតស្នាមអ្វីទាំងអស់។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌសែនសុខ បានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៣៧នាក់ (ចិន៣៥នាក់ វៀតណាម២នាក់) រួមនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិត ដំបងឆក់ ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។

ជនរងគ្រោះជនជាតិចិន ភេទប្រុស បានរងរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិត ក្រោយការសង្គ្រោះអស់លទ្ធភាព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារ ប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនបរទេសទាំងអស់នោះ បានផឹកស៊ីជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនទៀតផង។ ក្រោយមកក៏មានទំនាស់គ្នារឿងលុយជំពាក់ ក៏កើតជាជម្លោះ ដេញវាយគ្នាពេញក្នុងអាគារកើតហេតុ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ ពេលនោះបុរសជាជនដៃដល់ បានដកកាំបិតចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត រួចបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទៅសំងំនៅជាន់ខាងលើ។ ភ្លាមនោះដែរ អ្នកប្រចាំការនៅក្នុងអាគារ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្ក្រាបតែម្ដង។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ដកហូតវត្ថុតាងមួយចំនួន និងបើកការស្រាវជ្រាវ តាមឃាត់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


