សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែង នៅខណ្ឌសែនសុខ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ក្នុងភ្លក់ភ្លើង
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងភ្លក់ភ្លើង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ មួយដែលបានឆាបឆេះបន្ទប់ជួលលក់ដូរចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោលឃ្លាង ខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៥ និង១០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហ៊ីង សំអុន អាយុ៥៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និង លក់អីវ៉ាន់ចាបហួយ។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះ នាង ហម អាយុ ៥៣ឆ្នាំ បច្ចុប្បន្ន ប្តីប្រពន្ធទាំង២ មានកូនប្រុស១ស្រី១នៅក្នុងបន្ទុក។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ និងមាម្នាក់ទៀត បានអង្គុយផឹកលេងនៅក្នុងបន្ទប់ជួល លុះក្រោយមក បុរសជាមា បានត្រឡប់ទៅផ្ទះវិញ ដោយពេលនោះស្ត្រីជាប្រពន្ធបានទៅអង្គុយលាងចាននៅខាងមុខផ្ទះ ហើយបុរសជាប្តី កំពុងបើកហ្គាសដាក់ដាំបាយ និងដាំទឹក ។ ស្រាប់តែពេលបើកហ្គាសនោះ ក៏ផ្ទុះហ្គាស បណ្តាលឲ្យមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធ បានស្រែកឆោឡោឲ្យអ្នកក្បែរខាង ជួយប្តីខ្លួនផង ព្រោះប្តីជាប់នៅក្នុងបន្ទប់។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង បានចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង កុំឲ្យឆាបឆេះរាលដាលបន្ត។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណកន្លះម៉ោង អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ ប៉ុន្តែការឆាបឆេះ បានសរហគ្រោះដែលជាប់ទៅខាងក្នុង ដោយត្រូវឆេះស្លាប់ក្នុងបន្ទប់ទឹក។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់០៩គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ។ ចំពោះមូលហេតុ នៃការឆាបឆេះ មន្ត្រីជំនាញបញ្ជាក់ថា បណ្តាលមកពី ផ្ទុះធុងហ្គាស។ យ៉ាងណាមិញ ក្រោយការពិនិត្យវិច័យរួចរាល់ សមត្ថកិច្ចសម្រេចប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ លីហេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


