សន្តិសុខសង្គម
ផ្ដន្ទាទោសបុរសចិនតៃវ៉ាន់៦នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងផលិតជួញដូរគ្រឿងញៀន
លោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទិ៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់៦នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏រសើបនៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សាលក្រមក៏បានកំណត់អោយជនជាប់ចោទទាំង៦នាក់បង់ប្រាក់ពិន័យក្នុងម្នាក់ៗ៥០លានរៀលចូលថវិការដ្ឋ ។

តុលាការបានចោទប្រកាន់ក្រុមម៉ាហ្វីយ៉ាគ្រឿងញៀនទាំង៦នាក់ពីបទ « ផលិត រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សារធាតុផ្សំ បទជួញដូរបរិក្ខារ ឬសម្ភារៈប្រើប្រាសក្នុងកាតផលិត ឬការប្រើដោយខុសច្បាប់នូវសារធាតុញៀន » ប្រព្រឹត្តនៅចំណុចខេត្តព្រះវិហារ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១តុលា ឆ្នាំ២០២០ ជាបទល្មើសដែលមានចែងអោយផ្ដន្ទាទោសតាមមាត្រា ៣៩ មាត្រា៤០ មាត្រា៤៨ មាត្រា៥៤ និងមាត្រា៥៦នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនជាប់ចោទទាំង៦នាក់ដែលតុលាការកម្ពុជាផ្ដន្ទាទោស ទី១/ ឈ្មោះ HE YI RI ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ G45794394 (រត់គេចខ្លួន) ជាប់ចោទពីបទ កែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី២/ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) ។ ទី៣/ .ឈ្មោះ CHEN CHIH CHIEH ហៅ JAKY ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។ ទី៤/ ឈ្មោះ CHEN PAIJIUNភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ជាប់ចោទពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី៥/ឈ្មោះ ZHEN QI ZHI ភេទប្រុស អាយុ២៦ឆ្នាំ ចិនតៃវ៉ាន់ ។ ទី៦ឈ្មោះ YU YAO SUNG អាយុ៣៦ឆ្នាំ ចិនតៃវ៉ាន់ ។
ក្រុមជនជាតិចិនតៃវ៉ាន់ទាំង៦នាក់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅខេត្តព្រះវិហារ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ សរុបចំនួន៤គោលដៅផ្សេងគ្នានៅថ្ងៃទី ១០ ទី១១តុលា ឆ្នាំ២០២០ ដោយរឹបអូសគ្រឿងញៀនផលិតរួចប្រមាណ៧០គីឡូក្រាម សារធាតុផ្សំមួយចំនួនធំ រួមទាំងសម្ភារៈបរិក្ខាផលិតជាច្រើនមុខនៅតាមទីតាំងនិមួយៗ ។
នៅថ្ងៃទី ១៥តុលា ឆ្នាំ២០២០ តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំង៦នាក់ដាក់ពន្ធនាគារ ហើយជាអកុសល នៅក្នុងចំណោមជនជាប់ចោទមានមេក្លោងម្នាក់ឈ្មោះ HY YI RY បានរត់គេចខ្លួនពីមន្ទីរពេទ្យនៅពេលមានឳកាសសម្រាកព្យាបាលជំងឺ ៕
អត្ថបទ៖ មករា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


