Connect with us

សន្តិសុខសង្គម

ទើបចេញពីពន្ធនាគារលួចម៉ូតូអ្នកជិតខាង សមត្ថកិច្ចស្រាវជ្រាវចាប់បក្ខពួកម្នាក់ទៀត​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ដែល​ទើប​តែ​ចេញពី​ពន្ធនា​គារ​មិន​រៀងចាល​ក៏​បន្ត​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ជួល​បន្ទប់​ជិតគ្នា​បានសម្រេច ​រួច​បន្ត​យក​ឱ្យ​ដៃគូរ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ លុះ​ព្រឹកថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​បានជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​មានឈ្មោះ ​លី​ចាន់ សុខ​ថា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២​ជា​អ្នក​ទទួល​យកទៅលក់​ឈ្មោះ​ ភួង សា​រ័ត្ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ក​យ ចាន់ថន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្ម​កររោង​ចក្រ ស្នាក់នៅ​ភូមិ​អង្គ​ស​ង្កា​ត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យកទៅលក់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1I 3797 ។

តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​វេលា​ម៉ោង​៣​និង​៤០​នាទី រូប​គាត់​បាន​ទុក​ម៉ូតូ​ខាងមុខ​បន្ទប់​ដោយ​ភ្លេច​ដក​សោ​ចេញ​ ហើយ​ចូល​សម្រាក​ខាងក្នុង​លុះ​មកដល់​វេលា​កើត​ហេតុ​ស្រាប់តែ​លឺ​សម្រេច​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញទៅ ​ភ្លាមនោះ​រូបគាត់​បាន​ស្ទុះ​បើក​ទ្វារ​តែ​ត្រូវ​ជនសង្ស័យ​យក​មេសោ​ចាក់​ខ្ទាស់​ខាងក្រៅ​ជាប់បាត់ទៅ​ហើយ​។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣​ដើម្បី​សុំ​ការអន្តរាគមន៍​។

សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ក៏បាន​ធ្វើការស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែលធ្វើការ​ដល់​បន្ទប់​ជួល​តែម្តង​ និង​បន្ត​ចាប់​បក្ខពួក​ម្នាក់​ទៀត​ជា​បន្តបន្ទាប់​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើសកម្មភាព​លួច​ម៉ូតូ​ជនរង​គ្រោះ​ពិតប្រាកដ​មែន ហើយ​យកទៅ​លក់បាន​លុយ​៧០​ម៉ឺន​រៀល ចែកគ្នា​ស្មើ និង​ធ្លាប់​ជាប់ពន្ធនា​គារ​រយះពេល​៨​ខែ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើ​ម្បី​ចាត់ការ​បន្ត​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម