សន្តិសុខសង្គម
ផ្ដន្ទាទោសចោរប្លន់ ២ នាក់ ដាក់ពន្ធនាគារម្នាក់ ១០ ឆ្នាំ និងម្នាក់ទៀត ៧ ឆ្នាំ
លោក អ៊ួង វុទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសចោរប្លន់ប្រដាប់អាវុធ ២ នាក់ ដាក់ពន្ធនាគារម្នាក់កំណត់១០ ឆ្នាំ និងម្នាក់ទៀត ៧ ឆ្នាំ។

តុលាការបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ នី សុវណ្ណារ៉ា អាយុ១៨ឆ្នាំ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ បាញ់ប្លន់យកម៉ូតូ បទកាន់កាប់ដឹកជញ្ជូនអាវុធ ប្រព្រឹត្តនៅផ្លូវចូលវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២០ រំលងអធ្រាត្រ។
ចំណែកជនជាប់ចោទទី២ឈ្មោះ ឡុង បញ្ញា អាយុ ២៨ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លួចដោយហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្លន់ម៉ូតូ ) ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


