Connect with us

សន្តិសុខសង្គម

ផ្តន្ទាទោស​បុរសម្នាក់​ដាក់ពន្ធនាគារ​ ២០ឆ្នាំ​ជួញថ្នាំញៀន​ជាង១គីឡូ

បានផុស

នៅ

ជនមុខការក្នុងជំនួញគ្រឿងញៀនម្នាក់ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ២០ឆ្នាំ និងពិន័យ ៤០ លានរៀល បង់ចូលថវិការដ្ឋក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាប់ចោទឈ្មោះ ជា ថៃតាំ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាង១គីឡូនេះគឺ អនុវត្តតាមបញ្ជារបស់នាយនគរបាលជាតិ។

កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖ ៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿង​ញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា ថៃតាំ ដកហូតវត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ ១២៩៤,៣៩ ក្រាម ហើយត្រូវបានបញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម