សន្តិសុខសង្គម
លោកស្នងការរាជធានី បង្ហាញជាថ្មីលេខទូរស័ព្ទអធិការ នាយប៉ុស្ដិ៍ និងក្រុមការងារប្រតិកម្មរហ័ស
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញជាថ្មីលេខទូរស័ព្ទអធិការនគរបាលទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងលេខទូរស័ព្ទ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ផងដែរ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងថា ដោយសារនៅតែមានប្រជាពលរដ្ឋ បានធ្វើការទាក់ទងជាប្រចាំ មកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរលេខទូរស័ព្ទ លោកអធិការនគរបាលខណ្ឌទាំង ១៤ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង ១០៥ ក្នុងរាជធានីភ្នំពេញ។
ដូច្នេះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយ និងផ្តល់ជូនជាថ្មី នៅលេខទូរស័ព្ទដូចខាងក្រោម ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ កើតមានឡើងនៅតាមមូលដ្ឋាន។
ចំពោះករណីមានអគ្គិភ័យកើតឡើង សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ៦៦៦ ឬ០១២ ៩៩៩ ៩៩៩ និងលេខទូរស័ព្ទក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ សម្រាប់តែរាជធានីភ្នំពេញ ប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ














-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


