សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង នៅកណ្តាលក្រុងបាត់ដំបង ទាំងព្រលឹម
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រលឹមអុរ បង្កការភ្ញាក់ផ្អើល តែត្រូវបានកម្លាំងការិយាល័យជំនាញចុះទប់ស្កាត់ទាន់ពេលដោយមិនមានការរាលដាលទៅផ្ទះអ្នកដទៃ។

ករណីនេះបានកើតឡើង នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នៅវេលាម៉ោង ៦ និង ៤០ នាទីព្រឹក ស្ថិតនៅចំណុចផ្ទះលេខ ៨១ ក្រុមទី ០១ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះ ០១ ខ្នង ទំហំ ៨ មx២០ ម (ឆេះទាំងស្រុង១បន្ទប់) ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ីវន ខេមរិន្ទ ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់ក្នុងភូមិ សង្កាត់កើតហេតុខាងលើ។


តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុ គឺឆ្លងចរន្តអគ្គិសនី (ឆេះចេញពីពិដានផ្ទះ) ដែលបង្កឲ្យសម្ភារៈខូចខាតរួមមាន ឆេះបន្ទប់ ០១ បន្ទប់ ទាំងស្រុង ឆេះសម្ភារ:ប្រើប្រាស់ក្នុងបន្ទប់ទាំងស្រុង បើសរុបគិតជាទឹកប្រាក់អស់ប្រហែល ២ ៧០០ ដុល្លារ (ពីរពាន់ប្រាំពីររយដុល្លារ)។

នៅក្នុងហេតុការណ៍ទាំងព្រឹកព្រលឹមនេះ លោក គឹម ប៊ុនធឿន នាយការិយាល័យបង្ការ-ពន្លត់អគ្គិភ័យបានបញ្ជាក់ថា ភ្លាមៗនោះ កម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បីពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដាលបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


