សន្តិសុខសង្គម
រាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសាងសង់អគារសិក្សា ប្រទះឃើញក្បាលគ្រាប់ ៦០ មីល្លីម៉ែត្រ
បាត់ដំបង ៖ គ្រាប់កាំភ្លើងផ្លោងទំហំ ៦០ មីល្លីម៉ែត្រ ១ គ្រាប់ និងកង្ហារកន្ទុយគ្រាប់ ចំនួន ១ គ្រាប់ ត្រូវបានមន្ត្រីស៊ីម៉ាក់រកឃើញ ខណៈដែលគ្រាប់នេះត្រូវបានកប់ក្នុងដីកន្លែងដែលត្រូវសាងសង់អគារសិក្សាថ្មី។
ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២ ប្រភេទនេះ គឺ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២ និង ៤៩ នាទី រសៀល ដោយក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ( ស៊ីម៉ាក់ ) បានប្រើប្រាស់ម៉ាស៊ីនរាវមីន ដើម្បីរាវ យកដីសាងសង់អាគារថ្មី នៅក្នុងបរិវេណសាលាបឋមសិក្សាវត្ត កំផែង ស្ថិតនៅក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង។
បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងនោះបានរកឃើញគ្រាប់ ( UXO ) ចំនួន ១ គ្រាប់ និង កង្ហារកន្ទុយគ្រាប់ចំនួន ១ ដោយភិនភាគគ្រាប់ : ជាប្រភេទគ្រាប់កាំភ្លើង ទំហំ ៦០ mm ចំនួន ១ គ្រាប់ និង កង្ហារកន្ទុយគ្រាប់ ចំនួន ១។
បច្ចុប្បន្នគ្រាប់នោះ ត្រូវបានក្រុមស៊ីម៉ាក់ យកទៅរក្សាទុកក្នុងឃ្លាំង អង្គភាព ( ស៊ីម៉ាក់ ) រួចរាល់ហើយដើម្បីត្រៀមធ្វើការកម្ទេចចោល៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


