Connect with us

សន្តិសុខសង្គម

ស​ង្សារ​មួយគូ​រួមគំនិត​នាំគ្នា​សម្លាប់​ប្អូន​ខ្លួនឯង​បំបិទមាត់​រួច​ចង់​បង្វែរ​សាច់រឿង​ចង​.​ក

បានផុស

នៅ

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សង្សារ​មួយ​គូ ករណី​រួមគំនិត​នាំគ្នាសម្លាប់​ប្អូន​ខ្លួនឯង​បំបិទមាត់​ទាំង​កំរោល​រួច​ចង់​បង្វែង​សាច់រឿង​ចង​.​ក ព្រោះ​ជនរងគ្រោះ​បានឃើញ​ខ្លួន​កំពុង​រួមភេទ​ជាមួយ​សង្សារ។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ​ស្រុក​និង​ខេត្តសៀមរាប បាន​បើក​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​៖ -​ទី​១. ឈ្មោះ ចិត្ត ភន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ​រំ​រោង​ក​ញ្ចោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​ចារី ។ ទី​២. ឈ្មោះ ឡាយ សាលី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ខេត្តសៀមរាប ជា​សហចារី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា ជន​ទាំងពីរ​នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ករណី​ឃាតកម្ម កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​បរិវេណ​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្ថែម​ថា អង្គហេតុ​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ទទួល​បាន​ព័ត៌មាន​ពី​លោក​មេភូមិ​បឹង​វៀន​ថា មាន​ករណី​ក្មេងប្រុស​ជា​អនីតិជន​រស់នៅ​ក្នុងភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូត្រ​និគម ខេត្តសៀមរាប បាន​ស្លាប់​នៅក្នុង​អង្រឹង​។

ភ្លាមៗ​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តា​យ៉ែ​ក ចុះទៅ​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​វិភាគ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម សព​ឈ្មោះ​ឡាយ ប៉ុន​លេង ភេទ​ប្រុស អាយុ ១១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ ស្លាកស្នាម​នៅលើ​សាកសព​៖ ស្នាម​រឹត​ត្រ​ង់ក ទំហំ​ប៉ុន​ពីរ​ធ្នាប់​ដៃ ឆ្អឹង​កងក​របស់​ជន​រងគ្រោះ​ត្រូវបាន​បាក់ រីឯ​ដងខ្លួន និង​ដៃជើង​សព​ពុំមាន​ស្លាកស្នាម​អ្វី​នោះទេ​។

សមត្ថកិច្ច​បន្ថែម​ថា ដោយមាន​ការសង្ស័យថា​ ជាប់​ពាក់ព័ន្ធ និង​បទល្មើស​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ស្នើសុំ​ការ​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ ឈាន​ដល់​បាន​នាំខ្លួន​ឈ្មោះ ឡាយ សាលី ភេទ​ស្រី អាយុ ១៧​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​សព​មក​ធ្វើការ​សាកសួរ​។

តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ ឡាយ សាលី បាន​សារភាព​ថា នៅ​ថ្ងៃកើតហេតុ គឺ​ខ្លួន និង​ប្អូនប្រុស​ជា​ជនរងគ្រោះ​នៅផ្ទះ​តែ​២​នាក់ ចំណែក​ឪពុក​ម្តាយ​ទៅ​ស្នាក់នៅ​ធ្វើ​ចំការ​នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប។ នៅ​ម៉ោង ១៩:០០​នាទី សង្សារ​ខ្លួន​ឈ្មោះ ចិត្ត ភន បាន​ផ្ញើ​សារ​តាម​គណនី​ហេ្វ​ស​ប៊ុ​កមក​ខ្លួន​ថា គេ​សុំ​មកលេង​ផ្ទះ ខ្លួន​ក៏​យល់ព្រម​។

លុះដល់​វេលា​ម៉ោង​២១និង០០​នាទី ឈ្មោះ ចិត្ត ភន ក៏បាន​ទៅដល់ ហើយ​គេ​បាន​អោបថើប និង​សុំ​ខ្លួន​រួមភេទ ខ្លួន​ក៏​យល់ព្រម ហើយ​នាំគ្នា​ទៅ​រួមភេទ​នៅ​ចំណុច​រោង​ដាក់​ឈើ​ក្រោយ​ផ្ទះ​។​ ខណៈ​ពេល​កំពុង​រួមភេទ​ស្រាប់តែ ប្អូនប្រុស​ខ្លួន​ឈ្មោះ ឡាយ ប៉ុន​លេង បាន​ទៅ​ទាន់ ហើយ​និយាយថា គេ​នឹង​យក​រឿង​ពួក​ខ្លួន​ខាងលើ​ប្រាប់​ទៅ​ឪពុកម្តាយ​ទាំងអស់​។ ពេលនោះ​ខ្លួន និង​សង្សារ​ក៏​រួមគំនិត​គ្នា​សម្លាប់​ជនរងគ្រោះ​បំបិទមាត់​តែម្តង​។ ​ដោយ​ឈ្មោះ ចិ​តុ្ត ភន បាន​វាយ​ទៅលើ​ជនរងគ្រោះ​ចំ​ត្រង់​ដង​ក ផ្នែក​ខាងក្រោយ​មួយ​ដៃ បណ្តាល​ឲ្យ​ដួលសន្លប់​ផ្កាប់មុខ​ទៅលើ​ដី ហើយ​ខ្លួន​ស្ទុះ​ទៅ​ចាប់ជើង​ជនរងគ្រោះ​ទាំងសងខាង ហើយ​ឈ្មោះ ចិត្ត ភន បាន​ចាប់​ផ្ងារ​សព​ហើយ​យកដៃ​ទាំងពីរ​មួល​បំបាក់​ក​សព​តែម្តង​។

ក្រោយ​ធ្វើ​សកម្មភាព​នេះ​រួច ឈ្មោះ ចិត្ត ភន ក៏បាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់​។​តាម​ការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ចិត្ត ភន បាន​សារភាព​ថា ​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ដោយ​ខ្លួន​ជា​អ្នក​វាយ និង​មួល​បំបាក់​ក​ជនរងគ្រោះ រួច​ហើយក៏​ឡើង​ជិះ​ម៉ូតូ​ទៅផ្ទះ​នៅ​ភូមិ​សំរោង​កញ្ជោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។

ដល់​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​ប្រទល់​មុខជា​មួយ​ឈ្មោះ ឡាយ សាលី ទើប​ដឹង​ថា ក្រោយ​ធ្វើ​សកម្មភាព​ហើយ​បើក​ម៉ូតូ​គេចខ្លួន ឈ្មោះ ឡាយ សាលី បាន​យក​ខ្សែក្រវាត់ ទៅ​រឹត​ក​សព​បន្ថែម និង​បាន​លើកសព​ទៅ​ដាក់​ក្នុង​អង្រឹង​លើផ្ទះ បន្ទាប់មក​យក​ខ្សែ​ក្រ​វាត់​ខាងលើ​ទៅ​ចងភ្ជាប់​នឹង​ខ្សែ​អង្រឹង​ដើម្បី​បង្វែងដាន​ថា​ ជា​ករណី​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​។

សមត្ថកិច្ច​បញ្ជាក់​ថា ដកហូត​វត្ថុ​តាង​មាន ខ្សែក្រវាត់​ពណ៌​ខ្មៅ​១ និង​ខ្សែ​ចង​អង្រឹង​ពណ៌​ខ្មៅ ១​កំណាត់​ប្រវែង ៩២​ស​.​ម និង​អង្រឹង​ប៉ា​រ៉ា​ចំនួន ១។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​ទៅ​តុលាការ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម