សន្តិសុខសង្គម
កាប់ប្លន់ពីរករណីផ្សេងគ្នានៅផ្លូវវេងស្រេងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
ត្រឹមតែរយះពេល២០នាទីសោះនៅតាមបណ្តោយផ្លូវចោមចៅ(វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូអស់មួយគ្រឿងនិងស្លាកលេខម៉ូតូពីរករណីផ្សេងគ្នា បណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ស្រាល។

ករណីទី១ កើតឡើងនៅវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២នៅចំណុចមុខរោងចក្រក្រោន តាមបណ្ដោយផ្លូវ ចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យជិត២០នាក់ជិះម៉ូតូប្រមាណជា១០គ្រឿងប្រដាប់ដោយដាវធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខបណ្តាលរងរបួសធ្ងន់ ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្តិភាព ឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ករណីទី២ បានកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២២ នៅចំណុចមុខ សាលារៀន អន្តជាតិ ប៊េធី តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមជនសង្ស័យចំនួនប្រមាណជា១០នាក់ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយកាំបិតនិងដុំថ្ម បានធ្វើសកម្មភាពកាប់និងគប់ទៅលើ យុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AJ-6776 បណ្តាលឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់យករួចខ្លួនបណ្តាលឲ្យរងរបួសស្រាល ចំណែកជនសង្ស័យបានកាប់យកស្លាកលេខម៉ូតូយកទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ មិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះដែររងរបួសស្រាលបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


