សន្តិសុខសង្គម
អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋ១៣ខ្នងអស់ទាំងស្រុងនៅខណ្ឌជ្រោយចង្វា
លំនៅឋានចំនួនតូចធំ១៣ខ្នងផ្ទះ ដែលសុទ្ធសឹងជាសំណង់សាងសង់ឡើងពីឈើប្រក់សង្ក័សី ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់គ្មានសល់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចភូមិ៣ ផ្លូវមាត់ទន្លេ នៅជាប់ដេប៉ូទីមាន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះស្នាក់នៅមួយខ្នងនៅខាងចុងគេ ដែលម្ចាស់បន្ទប់បិទទ្វារ ហើយនាំគ្នាទៅធ្វើការអស់ បង្កឱ្យក្លាយជាអណ្ដាតភ្លើងឆេះរាលដាលជាបន្តបន្ទាប់គ្នាកើតជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ លាយលំជាមួយផ្សែងហ៊ុយខ្មួរខ្មាញ់ ។

ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធ ជាច្រើនគ្រឿង បានចុះដល់ចំណុចកើតហេតុ និងបានធ្វើការអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ប៉ុន្តែទោះបីជាមានការខិតខំជួយអន្តរាគមន៍យ៉ាងណា ក៏អណ្តាតភ្លើងបានឆាបឆេះបំផ្លាញ លំនៅឋានអស់១៣ខ្នងផ្ទះទាំងស្រុងបាត់ទៅហើយ ព្រោះដោយសារលំនៅឋានដែលឆាបឆេះ ជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយសង់ជាប់គ្នាយ៉ាងរដឹក ដូច្នោះហើយ នៅពេលមានករណីអគ្គីភ័យកើតឡើង គឺងាយរហ័សនឹងឆាបឆេះរាលដាលគ្នាបំផុត ។

យ៉ាងណាមិញ ជុំវិញករណីនេះ មិនមានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ គឺខូចខាតតែផ្ទះសម្បែង និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះដែរ លំនៅឋានដែលបានឆាបឆេះ គឺជាលំនៅឋានដែលបងប្អូនជនជាតិខ្មែរអ៊ិស្លាមរស់នៅ ។ គេក៏បានសង្គេតឃើញ បងប្អូនជនជាតិខ្មែរអ៊ិស្លាមដែលជាម្ចាស់ផ្ទះ និងបន្ទប់ នាំគ្នាអង្គុយទ្រហោយំសោក ដោយភាពសោកស្តាយ និងសោកសង្រែងយ៉ាងពន់ពេក ចំពោះការបាត់បង់ទីជម្រក និងទ្រព្យសម្បត្តិរបស់ខ្លួន ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងការអន្តរាគមន៍ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៦គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ ដោយក្នុងនោះដែរ រថយន្តរបស់ខាងការិយល័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន និងរថយន្តក្រុមហ៊ុម OCIC ០៩គ្រឿង ប្រើទឹកអស់០៩ឡាន ។ លោកប្រធានការិយាល័យ បញ្ជាក់ថា ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
អត្ថបទ៖ លីហេង









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ


