សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតផ្សារកណ្ដាល
អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅផ្លូវ ១៣៦ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០៖៣០ នាទីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ហេតុការណ៍នេះ មិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានជាងកំពុងជួសជុលនៅចំណុចកើតហេតុ ខណៈពេលជាងកំពុងតែផ្សារបានធ្លាក់កំទេចដែកលើដំបូលផ្ទះបានបណ្ដាលជាអណ្ដាតភ្លើងហុយផ្សែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង ជួយយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយក៏បន្តរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អាជ្ញាធមូលដ្ឋានបានទាក់ទងជាមួយនឹងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការ និងសង្គ្រោះពន្លត់អគ្គីភ័យ បានចេញរថយន្តអគីភ័យជួយអន្តរាគន៍ភ្លាមៗ។

ប្រតិបត្តិការពន្លត់អគ្គីភ័យមានរថយន្តបាញ់ទឹកចំនួន៦ គ្រឿង ដែលរថយន្តរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤ គ្រឿងនិងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួនពីរគ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ថា មូលហេតុនៃការឆាប់ចេះគឺបណ្ដាលមកពីជាងផ្សារធ្លាក់កំទេចដែកបង្កជាអណ្ដាតភ្លើង៕




-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


