Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសបុរស ២ នាក់ ដាក់ពន្ធនាគារ ៣០ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៥០ លានរៀល ករណីគ្រឿងញៀន

បានផុស

នៅ

បុរស ២ នាក់ ត្រូវតុលារការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ ៣០ ឆ្នាំ និងពិន័យជាប្រាក់ ៥០ លានរៀល ករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី ​៣ ​ខែ​មិនា ​ឆ្នាំ ​២០២២ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ​១.​ឈ្មោះ ឈន មករា ភេទ​ប្រុស អាយុ ៣១​ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ ៨៦E ផ្លូវ បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ ២.​ ឈ្មោះ តែម ជី​មី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដាក់ពន្ធនាគារ​ម្នាក់ៗ​ ៣០ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់​ ៥០​ លាន​រៀល បង់​ចូល​ថវិកា​រដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទរក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជិត​ ១ ​គីឡូ សាលក្រម​នេះដែ រ​ក៏បាន​ទុក​សិទ្ធ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ​២០ និង ៤០​ នាទី កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ​២០២០ នៅ​ចំណុចផ្លូវបេតុង ភូមិ​កន្ទោក​ជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​(​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ឃាត់ខ្លួន ជនសង្ស័យ​០២​នាក់​ ១-​ឈ្មោះ ឈន មករា ភេទ​ប្រុស អាយុ ៣១​ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ ៨៦E ផ្លូវបេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ២. ឈ្មោះ តែម ជី​មី ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ មាន​ទីលំនៅ បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

សមត្ថកិច្ច​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ចំនួន​ ១០ ​កញ្ចប់ ទម្ងន់​សុទ្ធ ៩៩៩.៩៥​ ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ០១ ​គ្រឿង ទូរស័ព្ទ​ ០៤ ​គ្រឿង និង​សម្ភារៈ​ប្រើ​ប្រាស់​វេច​ខ្ចប់​មួយចំនួន៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម