សន្តិសុខសង្គម
ជនសង្ស័យ២នាក់ ត្រូវបញ្ជូនទៅតុលាការ ពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀន
បាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញា ២ នាក់ និងវត្ថុតាង ត្រូវមន្ត្រីការិយាល័យជំនាញនៃស្នងការខេត្ត ត្រៀមញ្ជូនទៅតុលាការ ក្រោយបញ្ចប់ការសាកសួរ និងរៀបចំសំណុំរឿងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះរួចរាល់។

ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការស្រុកឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅវេលាម៉ោង១៤ និង១០នាទី នៅចំណុចក្រុមទី០៣ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយពីតាមប្រមាញ់កន្លងមក។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា ក្រោយពីបានកំណត់មុខសញ្ញាជនសង្ស័យទាំង២នាក់ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលស្រុកសំឡូត ចុះប្រតតិបត្តិការបង្រ្កាបតែម្តង ក្នុងករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
ក្នុងការបង្ក្រាបខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ឈិន ស្មីត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ និងឈ្មោះ ស្រេង នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
សេនីយ៍ទោ ម៉ែន រីម បន្តថា សមត្ថកិច្ចបានចាប់បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លា ចំនួន០៣ថង់ ទម្ងន់ ៩,៤៩ ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។
ករណីខាងលើនេះសមត្ថកិច្ចនគរបាលនៃអធិការស្រុក បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ទ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ