សន្តិសុខសង្គម
ក្មេងស្ទាវ២ក្រុមដេញកាប់គ្នាផ្អើលពេញកោះពេជ្រ សមត្ថកិច្ចព័ទ្ធចាប់បាន១៨នាក់
ក្រុមក្មេងស្ទាវចំនួន២ក្រុម មានគ្នាជាច្រើននាក់បានបើកការប្រយុទ្ធគ្នាដោយប្រាស់ដាវកាប់និងវាយគ្នាទៅមកយ៉ាងប្រសាច នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ដែលក្រុមក្មេងស្ទាវទាំង០២ក្រុមនេះសុទ្ធតែមានរហ័សនាមរៀងៗខ្លួន គឺ 79Zin និង 98 Small ។

យោងតាមប្រភព័ត៌មានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន គឺដំបូងឡើយ ក្រុមក្មេងទំនើងដែលមានរហ័សនាម 79Zin មានគ្នាជាច្រើននាក់ និងជិះម៉ូតូទំនើបៗ ជាច្រើនគ្រឿង ប្រដាប់ដោយដាវផងនោះ បានបើកការវាយប្រហារ ទៅលើក្រុមក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នាច្រើនដូចគ្នា បណ្តាលអោយមានការវាយតបតគ្នាយ៉ាងប្រសាច នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង ។

ស្របពេលជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជិះល្បាតពួនស្ទាក់បានប្រទះឃើញ ក៏បានទំនាក់ទំនងហៅកម្លាំងបន្ថែមតាមវិទ្យុទាក់ទង អោយប្រមូលកម្លាំងចុះអន្តរាគមន៍ ឃាត់ក្រុមក្មេងទំនើបទាំង០២ក្រុម ។

ជាលទ្ធិផលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនបានមនុស្សសរុប១៨នាក់ ក្នុងនោះមានស្រីម្នាក់ ដោយឡែកនៅសេសសល់មួយចំនួន បានជិះរត់គេចខ្លួនអស់ ។ ក្នុងចំណោម១៨នាក់នោះ មាន០៤នាក់នៅក្រុម 79Zin និង១៤នាក់ នៅក្រុម98Small ។ ក្នុងនោះដែរ សមត្ថកិច្ចក៏ដកហូតបានម៉ូតូសរុបបាន០៩គ្រឿងផងដែរ ។

ក្រោយការឃាត់ខ្លួន ក្មេងទំនើងទាំង១៨នាក់ ត្រូវបាន សមត្ថកិច្ចដឹកតាមរថយន្តបញ្ចូនខ្លួនទៅកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំបន្តនីតិវិធី ៕
អត្ថបទ៖ លីហេង



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


