សន្តិសុខសង្គម
កាត់ទោសជនជាតិចិនម្នាក់ នាំគ្រឿងញៀន៧គីឡូក្រាមចូលកម្ពុជា
លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំ ឫទ្ធីវាសនា ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ បានបើកសវនាការលើជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៉ី (FAN YI) ភេទប្រុស អាយុ៤៩ឆ្នាំ ស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 មុនពេលចាប់ខ្លួនស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត៧គីឡូ (ឆ្លងកាត់កម្ពុជាទៅវៀតណាម)

ក្រោយពីបញ្ចប់សវនាការសួរដេញដោល លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីធ្វើការប្រកាសសាលក្រម។
ការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង 1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77ក្រាម(លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)។ 2. កេតាមីន(Ketamine) ទម្ងន់ 5 គីឡូ 578.95ក្រាម និង3. មេតំហ្វេតាមីន(ICE) 93.19 ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 គីឡូ 643.91 ក្រាមសារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 គីឡូ 440 ក្រាម និង ១០កំប៉ុង ស្មើទម្ងន់ 1 គីឡូ៕
អត្ថបទ៖ មករា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៨ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


