Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនតៃកុងឡានដឹកដីម្នាក់ ខណៈវាយនារីម៉ាស្សារួចហើយ បើកឡានបុកនគរបាលទៀត

បានផុស

នៅ

តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍ដេញតាម តែត្រូវជនបង្កបុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើប​សមត្ថកិច្ច​សម្រេច​បាញ់​បំបែក​កង់​ទើប​ចាប់​ជនសង្ស័យ​នោះបាន​។ ​ហេតុការណ៍​នោះ​កើតឡើង​ នៅវេលា​ម៉ោង​ ១​ និង​ ២៣​ នាទី ​ស្ថិតនៅ​ហាង​ម៉ាស្សា​យីហោ ឈ្មោះ​ណាវី​ន ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ​នួន សារុន នាយការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ដោយ​ម្ចាស់​ហាង​ខាងលើ​ខ​ល​រាយការណ៍​មក​កម្លាំង​នគរបាល​អន្តរាគមន៍​ដែល​ប្រចាំការ​នៅ​ជិត​បេនឡាន​ចុង​កៅស៊ូ នៅពេល​កម្លាំង​សមត្ថកិច្ច​ទៅដល់​ក៏បាន​សួររក​ដើមហេតុ​ស្រាប់​តៃ​កុង​ឡាន​បាន​បើក​រត់គេច​ពី​កន្លែងកើតហេតុ​ ដោយ​ទុក​គ្នា​គាត់​នៅ​កន្លែង​ម៉ាស្សា ចំនួន​ ០៣ ​នាក់ ប្រុស​ទាំង​អស់ ត្រូវបាន​កម្លាំង​យើង ឃាត់ទុក​នៅ​កន្លែងកើតហេតុ ហើយក៏​មានការ ដេញតាម​ចាប់​តៃកុង​ឡាន​ដែលមាន​កម្លាំង​នគរបាល​អន្តរាគមន៍ ចំនួន​ ៥ ​ម៉ូតូ​ មាន​គ្នា​ចំនួន ​៧ ​នាក់ តាមរហូតមកដល់​កែង​បត់​ចូល​វត្ត​ព្រិ​ន្ទ បាន​បុក​ម៉ូតូ​កម្លាំង​នគរបាល​ម្នាក់​រងរបួស​ជើង​ខាងស្តាំ​០១​នាក់​និង ខូចខាត​ម៉ូតូ មួយគ្រឿង​។​លោក​បន្តថា ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​កម្លាំង​នគរបាល​ក៏បាន​បន្ត ដេញតាម​ឡាន រហូត​បាន​បាញ់​បំបែក​កង់​កង់ឡាន​តៃកុង​ឡាន មិន​ព្រម​ឈប់​បើ​បន្ត​រហូតមកដល់​ខាងត្បូង​ស្ពាន ក្រវាត់​ក្រុង​ស្ពាន​ប៊ី​ឡាញ មក​បុក​និង​រោងការទៅមុខ​លែងរួច ទើបត្រូវ​ឃាត់ឡាន​ និង​តា​កុង​ឡាន​បាន ហើយក៏​ប្រគល់ជូន​ខាងជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត។

លោក​វរសេនីយ៍ឯក ជឹម ​សុវណ្ណ​ ស្នងការរង​ទទួល​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា ករណី​អ្នក​រថយន្ត​ដឹក​ដី​បង្ក​ហិង្សា​និង​បុក​នគរបាល​អន្តរាគមន៍នោះ ​ត្រូវបាន​កម្លាំង​គោបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនបង្ក​និង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​ម្ចាស់​រថយន្ត​ដឹក​ដី​ខាងលើនេះ​ ទំនង​ស្រវឹងស្រា ហើយ​បាន​ស្រែក​ឡូឡា​ និង​អួត​ក្អេងក្អាង​ថា​ជា​ខ្សែ​របស់​ថ្នាក់ដឹកនាំ​នៃ​ខេត្តសៀមរាប ហើយ​ចង់​សមត្ថកិច្ច​ខាង​ណា​មក​ក៏​គាត់​មិន​ខ្លាច​ដែរ​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម