Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ មនុស្ស​២នាក់​ ទទួលទិញ​ និងលក់​ផលត្រី​បានមកពីការ​ប្រើឧបករណ៍​ឆក់ខុសច្បាប់​

បានផុស

នៅ

ជនសង្ស័យប្រុស​ ស្រី​ ២ នាក់​ត្រូវបានសមត្ថកិច្ចនគរបាល​ឃាត់ខ្លួន​នៅថ្ងៃទី ៣០ ខែមីនានេះ​ ទាក់​ទង​ និងការទទួលផល​ទិញ និង​លក់ត្រី​ដែលបាន​មកពីការ​នេសាទ​ឆក់ត្រី​ដោយខុសច្បាប់​។ ជន​សង្ស័យ​ទាំង ២ នាក់ខាងលើនេះ​ត្រូវបានសមត្ថកិច្ច​នគរបាលបញ្ជូនខ្លួន​ឱ្យជំនាញរដ្ឋបាល​ជល​ផល​ចាត់ការ​បន្តនីតិវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង​បានឲ្យដឹងថា​ ​អនុវត្តតាមបទបញ្ជា​របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងដោយ មានការសម្របសម្រួលនីតិវិធីពី លោក អិត សុធា ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជនសង្ស័យ ប្រុសស្រី ២ នាក់ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ស្រុក២ ផ្សេងគ្នា។

នៅថ្ងៃទី ៣០ ខែ មីនានេះ វេលាម៉ោង ១៤៖៣០នាទី បានចុះឃាត់​ខ្លួនមុខសញ្ញា ទទួលទិញផល ពី​ការនេសាទខុសច្បាប់ ចំនួន ០១នាក់ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង។

ជនសង្ស័យទី២ នៅថ្ងៃទី ៣០ខែមិនានេះ វេលាម៉ោង ១៦:០០នាទី ឃាត់ខ្លួនមុខសញ្ញាទទួលទិញ-លក់​ផលត្រីបានមកពីការនេសាទខុសច្បាប់ (ប្រើឧបករណ៍ឆក់) ចំនួន ០១ នាក់ ទៀតឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

​ជនសង្ស័យទាំងពីរនាក់​នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្ត​ បញ្ជូន​ខ្លួន​មកខណ្ឌរដ្ឋបាល​ជលផល​កំពង់​ឆ្នាំងដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់​៕

​អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម