សន្តិសុខសង្គម
ពលរដ្ឋ៖ ល្បែងស៊ីសងយីហោ V88ឬM9 និង 168 ដំណើរការរលូនក្នុងខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ ពលរដ្ឋបានរាយការណ៍ថា មានល្បែងស៊ីសងយីហោ V88 ឬហៅថា M9 និង 168 ដែលមានទីតាំងនៅជិតផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកលេងយ៉ាងរលូនមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបឡើយ ហើយថែមទាំងមានមនុស្សចូលលេងយ៉ាងច្រើនកុះករទៀតផង។

ប្រភពដដែលបានបង្ហើបទៀតថា ទីតាំងខាងលើបើកទទួលអ្នកញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច មានមនុស្សចូលលេងច្រើន។ លើសពីនេះទៀត អ្នកលេងល្បែងទាំងនោះ បានស្រែកឡូឡា នៅពេលយប់ ក្រោយចេញពីកន្លែងលេង ដែលបង្កការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានស្នើដល់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ មេត្តាចុះពិនិត្យមើលទីតាំងល្បែងស៊ីសងខាងលើនេះ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព៕
សូមបញ្ជាក់ថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរទាំង១៤ខណ្ឌ បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ពលរដ្ឋលើកឡើងថា បើនៅបន្តឲ្យបើកទីតាំងលេងល្បែងបែបនេះ អាចបង្កឲ្យមានបទល្មើស លួច ឆក់ ប្លន់ កើតមានឡើជារៀងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


