សន្តិសុខសង្គម
រថយន្តលុចស៊ីស បុកម៉ូតូវ៉េវបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់ នៅស្រុកប្រាសាទបាគង
សៀមរាប៖ រថយន្តម៉ាក Luxus RX300 បោះពួយក្នុងល្បឿនលឿនបុកម៉ូតូវ៉េវក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូ ០១ នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ និងរបួសធ្ងន់ចំនួន ០២ នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Luxus RX300 ពណ៌ស ផ្លាកលេខ សៀមរាប 2C-5517 បុកជាមួយម៉ូតូម៉ាក Wav 100 ពណ៌ខ្មៅ ផ្លាកលេខសៀមរាប 1L-9061 ក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូ ០១ នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងរបួសធ្ងន់ចំនួន ០២ នាក់ជនរងគ្រោះ មានឈ្មោះ សួន ផើយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

លោកអធិការនគរបាលស្រុកបាគង បន្ថែមថា មូលហេតុដែលបង្កឱ្យមានករណីគ្រោះចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ។ សរុបការខូចខាត ស្លាប់មនុស្សចំនួន ០១ នាក់ របួសធ្ងន់ចំនួន ០២ នាក់ (ស្រី ១ នាក់ និងក្មេងប្រុស ១ នាក់).ខូចម៉ូតូចំនួន ០១ គ្រឿង ខូចរថយន្តចំនួន ០១ គ្រឿង។

លោកបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានឃាត់រថយន្ត និងម្ចាស់រថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមវិធី៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


