សន្តិសុខសង្គម
មន្ត្រីជំនាញ កំពុងចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារមួយកន្លែង ដែលដាច់ខ្សែយោងជណ្តើរយន្តបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់
អាជ្ញាធរ និងមន្ត្រីជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អគារកម្ពស់ ២០ជាន់ ដែលមានហេតុការណ៍ដាច់ខ្សែយោងជណ្តើរយន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស កាលពីព្រឹកមិញនេះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃត្រង់ថ្ងៃទី ២០ ខែឧសភានេះថា នៅក្នុងហេតុការណ៍ខាងលើនេះ គឺតុល្យការចុងក្រោយ មានមនុស្ស ៤នាក់បានស្លាប់ ដោយ ៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ក្នុងនោះ ក៏មានមនុស្សម្នាក់ បានរងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យផងដែរ។

លោក ឃាង ភារម្យ បានឲ្យដឹងបន្តថា មូលហេតុ បណ្ដាលឲ្យមានហេតុការណ៍ខាងលើនេះ កើតឡើង ដោយសារតែដាច់ខ្សែយោងជណ្តើរយន្ត ហើយមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះទៅត្រួតពិនិត្យការដ្ឋាននោះហើយ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះ មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច លោកកំពុងហ៊ុមព័ទ្ធនៅទីតាំង ហើយកំពុងធ្វើការងារលម្អិតនៅលើទីតាំង»។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២នេះ មានករណីដាច់ខ្សែយោងជណ្តើរយន្ត ក្នុងការដ្ឋានអគារសាងសង់មួយកន្លែង ដែលមានកម្ពស់ប្រមាណ ២០ជាន់ តាមផ្លូវសេតេ ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ បណ្ដាលឲ្យជនរងគ្រោះចំនួន ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ពីរនាក់ ត្រូវបានកម្លាំងសម្តកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះម្នាក់ទៀតដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏ស្លាប់ក្នុងមន្ទីរពេទ្យ។ រីឯម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ១,ឈ្មោះ វល្លិ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។ ២,ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។ ៣,ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់)។ ៤,ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។ ៥,ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


