សន្តិសុខសង្គម
រថយន្តបុករះពីក្រោយ បណ្តាលឲ្យមនុស្ស ៤ នាក់ បានស្លាប់
យ៉ាងហោចណាស់មានជនរងគ្រោះ ៤ នាក់ នៅក្នុងចំណោម ៧នាក់ បានស្លាប់ ខណ:កំពុងនាំគ្នាដើរបណ្តើរម៉ូតូ ស្រាប់តែមានរថយន្តបោះពួយមកបុកចំពីក្រោយទាំងកម្រោល ដោយមិនដឹងខ្លួនតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៤០នាទី យប់ នៅលើកំណាត់ផ្លូវជាតិលេខ ៥៧ B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១ និង ៣២ ស្ថិតក្នុងក្រុមទី៥ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូរួមអ្នកថ្មេីរជេីង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក isuzu ព៌ណទឹកប្រាក់ពាក់ស្លាកលេខ ព្រះវិហារ 2A-0193 បើកបរពីកើតទៅលិច ដោយល្បឿនលឿន ហើយបានបុកពីក្រោយជាមួយនឹងម៉ូតូអត់ស្គាល់ម៉ាកពាក់ស្លាកលេខ សៀមរាប 1I-9342 ដែលម្ចាស់កំពុងបណ្តើរ ព្រមជាមួយអ្នកថ្មើរជើងមួយក្រុម (បណ្ដាលឲ្យស្លាប់មួយនាក់ស្រី)របួសធ្ងន់ចំនួន ៦ នាក់ ស្រី ៤ នាក់ ។
លោកអធិការ វេ គឹមចត់ បានលើកឡើងថា ភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ព្រោះនៅពេលបុកនោះ គឺរថយន្តបើកលឿន ហើយពេលដែលបុកនោះបណ្តាលអោយម៉ូតូធ្លាក់ចេញពីផ្លូវ ព្រមទាំងបានឆេះខ្ទេចតែម្តង ដោយឡែកនារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកអធិការបានបន្តថា ដោយឡែកអ្នករបួសធ្ងន់ទាំងអស់ក៏ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ហើយក៏មានម្នាក់ទៀតបានស្លាប។ ដោយសារសភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្តបង្អែកខេត្ត លុះព្រឹកថ្ងៃទី២៥ នេះ ក៏មានអ្នករបួស២នាក់ទៀត បានបាត់បង់ជីវិត។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញអធិការដ្ឋានបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ខេត្តហើយ ដើម្បីតាមស្រាវជ្រាវរកអ្នកបើកបររថយន្ត មកអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


